Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីបំផុតថៃ ចាប់ផ្ដើមរឹតបន្ដឹងការនាំចូលទំនិញថោកៗពីចិន តាមការទទូចសុំពីអ្នកផលិតក្នុងស្រុក

Media LNN | Aug 30, 2024
ទីបំផុតថៃ ចាប់ផ្ដើមរឹតបន្ដឹងការនាំចូលទំនិញថោកៗពីចិន តាមការទទូចសុំពីអ្នកផលិតក្នុងស្រុក
Clinic narith

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អះអាងថា ថៃនឹងបង្កើតក្រុមការងារមួយដើម្បីអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិជាធរមានក្នុងការទប់ស្កាត់ការជន់ជោរការនាំចូលទំនិញតម្លៃថោកៗរបស់ចិន ទៅក្នុងប្រទេសថៃ ដែលកំពុងគំរាមកំហែងដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ច ដែលទន់ខ្សោយស្រាប់ហើយនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។

ការចាត់វិធាការរបស់រដ្ឋាភិបាលថៃនេះ បានកើតឡើងចំពេលមានការព្រមានថា អាជីវកម្មថៃ ជាច្រើនទំនងជាមិនអាចបន្តជីវិតបានទៀតនោះទេ ដោយសាររលកយក្សស៊ូណាមិនៃទំនិញចិន មានតម្លៃថោកៗ បានរួមចំណែកធ្វើឱ្យមានការបិទរោងចក្រជិត២ពាន់កន្លែងរួចហើយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់អាស៊ានមួយនេះ នៅប៉ុន្មានឆ្នាំចុងក្រោយ។

សេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា នឹងមានកំណើន២,៦% នៅឆ្នាំនេះ ដែលនឹងជំរុញដោយវិស័យ​ទេសចរណ៍ និងការនាំចេញ។ ទិន្នផលរោងចក្រសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះជាង២% បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមថាំ វ៉េឆាយ៉ាឆៃ (Phumtham Wechayachai) បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសថៃនឹងបង្កើតក្រុមការងារមួយដែលមានភ្នាក់ងាររដ្ឋាភិបាលចំនួន២៨រូប ដែលនឹងជួបប្រជុំគ្នារៀងរាល់ពីរសប្តាហ៍ម្តង ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិដើម្បីការពារការចែកចាយទំនិញខុសច្បាប់។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា វិធានការផ្សេងទៀត រួមមាន ការបង្កើនចំនួនទំនិញគ្រប់គ្រងនៅក្រោមច្បាប់ឧស្សាហកម្ម និងឱសថ និងការបង្កើនការត្រួតពិនិត្យកុងតឺន័រឱ្យបានញឹកញាប់ជាបន្តបន្ទាប់។ កាលពីខែមិថុនា ប្រទេសថៃ បានបង្កើនពន្ធលើតម្លៃបន្ថែម៧% លើទំនិញនាំចូលដែលមានតម្លៃក្រោម៤៤ដុល្លារ៕