Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃនឹងរក្សាភាគច្រើននៃគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដ៏ចម្រោងចម្រាស់

Media LNN | Sep 04, 2024
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃនឹងរក្សាភាគច្រើននៃគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដ៏ចម្រោងចម្រាស់
Clinic narith

(បាងកក)៖ មេដឹកនាំថ្មីរបស់ប្រទេសថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អ្នកស្រីក្នុងការរក្សាភាគច្រើននៃផែនការឧបត្ថម្ភសាច់ប្រាក់ដ៏ចម្រូងចម្រាសរបស់គណបក្សអ្នកស្រីដែលនឹងផ្តល់ទឹកប្រាក់ចំនួន ១ម៉ឺនបាត (២៩២ដុល្លារ) ដល់ប្រជាជនថៃពេញវ័យស្ទើរគ្រប់គ្នា និងបាននិយាយថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់អ្នកស្រីត្រៀមរៀបចំរួចរាល់ហើយ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អ្នកស្រី ភែថងថាន បាននិយាយថា អ្នកស្រីរំពឹងថានឹងចុះហត្ថលេខាលើបញ្ជីគណៈរដ្ឋមន្ត្រីរបស់អ្នកស្រីឆាប់ៗបន្ទាប់មកនឹងត្រូវដាក់ជូនការអនុម័ត្រពីព្រះមហាក្សត្រ។ អ្នកស្រីមិនបានបង្ហាញបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីឡើយ ដែលឈ្មោះទាំងនេះនឹងត្រូវចុះផ្សាយនៅក្នុងសៀវភៅព្រះរាជកិច្ចនៅពេលដែលការតែងតាំងនេះត្រូវបានអនុម័ត។

នាយករដ្ឋមន្ត្រីថ្មីដែលជាកូនស្រីរបស់អតីតមេដឹកនាំថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាននិយាយថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងកែសម្រួលសេចក្តីលម្អិតនៃផែនការឧបត្ថម្ភសាច់ប្រាក់របស់ខ្លួន។ កម្មវិធីដែលត្រូវបានបង្កើតឡើងដំបូងដើម្បីជំរុញប្រាក់ចំណូលនិងជំរុញសេដ្ឋកិច្ចដែលស្ទុះងើបយឺតយ៉ាវនេះ និងមានទឹកប្រាក់ប្រហែល ១៤ពាន់លានដុល្លារនេះ ត្រូវទទួលរងការរិះគន់ដោយសារវាមានទឹកប្រាក់ចំនួនច្រើន បញ្ហាប្រភពមូលនិធិសម្រាប់ថវិកានេះ និងការផ្តល់ជូនដល់មនុស្សច្រើនពេក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកស្រី ភែថងថាន ខណៈថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកនៅថ្ងៃអង្គារថា៖ «វានឹងស្ថិតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលប្រាកដណាស់»។ អ្នកស្រីថ្លែងទៀតថា៖ «ផ្នែកខ្លះនៃគោលនយោបាយនេះអាចត្រូវផ្តល់ជាសាច់ប្រាក់។ យើងកំពុងកែសម្រួលសេចក្តីលម្អិត»។

អ្នកស្រី ភែថងថាន បានក្លាយជានាយករដ្ឋមន្ត្រីថៃថ្មីកាលពីខែសីហា បន្ទាប់ពីនាយករដ្ឋមន្ត្រីមុនរបស់អ្នកស្រីត្រូវបានបណ្តេញចេញពីតំណែងដោយតុលាការធម្មនុញ្ញថៃ៕