Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃនឹងបន្តជំរុញផែនការបង្កើតកាស៊ីណូទៅមុខទៀត ក្រោយមានការគាំទ្រពីមហាជន

Media LNN | Sep 07, 2024
ថៃនឹងបន្តជំរុញផែនការបង្កើតកាស៊ីណូទៅមុខទៀត ក្រោយមានការគាំទ្រពីមហាជន
Clinic narith

មន្ត្រីជាន់ខ្ពស់របស់ថៃ១រូប បាននិយាយថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងបន្តជំរុញការរៀបចំផែនការបង្កើតកាស៊ីណូទៅមុខទៀត ក្រោយសាធារណជនភាគច្រើនគាំទ្រឱ្យបង្កើតកន្លែងកម្សាន្ត និងកាស៊ីណូដ៏ធំមួយសម្រាប់លេងល្បែងស៊ីសង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ នៅប្រទេសថៃ មានតែការលេងល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះ ដែលមានភាពស្របច្បាប់ដូចជាការប្រណាំងសេះ និងការចាក់ឆ្នោតផ្សងសំណាងដែលរដ្ឋបានអនុញ្ញាតឱ្យលេងផ្លូវការ តែកាស៊ីណូ និងល្បែងស៊ីសងភាគច្រើន គឺខុសច្បាប់។ 

អ្វីដែលសំខាន់ទៀតនោះ រដ្ឋាភិបាលថ្មីរបស់ថៃ នឹងបន្តគម្រោងការបើកកន្លែងកម្សាន្តដ៏ធំបំផុតមួយពាក់ព័ន្ធនឹងកាស៊ីណូក្រោយពីមហាជនភាគច្រើនបានសម្ដែងការគាំទ្រឱ្យបើក។ រដ្ឋលេខាក្រសួងហរិញ្ញវត្ថុថៃលោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បាននិយាយថា បើតាមការស្ទង់មតិតាមអនឡាញអ្នកចូលរួមចំនួន៨០% បានបង្ហាញការគាំទ្រឱ្យបន្តផែនការបង្កើតកាស៊ីណូនេះ។

លោក ជូឡាពុន បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះពួកគេនឹងកែសម្រួលសេចក្ដីព្រៀងច្បាប់ដោយផ្អែកតាមមតិគាំទ្ររបស់មហាជនភាគច្រើននេះ ហើយនឹងពិភាក្សាអំពីបញ្ហាជាមួយដៃគូចម្រុះ មុនពេលបញ្ជូនសេចក្ដីព្រៀងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តជាចុងក្រោយ។

កន្លងមកមន្ត្រីរដ្ឋាភិបាលថៃ មួយចំនួន បានជំរុញឱ្យបង្កើតភាពស្របច្បាប់សម្រាប់ល្បែងស៊ីសងក្នុងបំណងបង្កើនការងារ និងប្រាក់ចំណូលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរបរទេស ប៉ុន្តែការប៉ុនប៉ងបែបនេះត្រូវបានប្រឆាំងពីអ្នកអភិរក្សនៅក្នុងប្រទេស ដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនមួយនេះ៕