Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំធ្វើធារាសាស្រ្តទឹកជូនប្រជាកសិករឲ្យកាន់តែច្រើនបន្ថែមទៀត

Media LNN | Sep 10, 2024
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំធ្វើធារាសាស្រ្តទឹកជូនប្រជាកសិករឲ្យកាន់តែច្រើនបន្ថែមទៀត
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្តទឹកជាច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបមុខរបរកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលនឹងបន្តលើកលែងនូវពន្ធអាករដល់បងប្អូនប្រជាក សិករផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀត ដើម្បីជួយកាត់បន្ថយការលំបាកដល់ប្រជាកសិករនោះ។

​ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងផងដែរថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលគឺបានជំរុញឱ្យមានការរីកចម្រើន ជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ សម្តេចធិបតី ក៏បានសម្តែងនូវមោទនភាពផងដែរ ដែល ក្នុងរយៈពេលកន្លងទៅនេះ វិស័យស្រូវអង្កររបស់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយការនាំ ចេញស្រូវអង្ករបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិនោះ៕