Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចស្រីលង្ការ កើនឡើងជិត៥ភាគរយ ក្នុងត្រីមាសទី២ឆ្នាំនេះ

Media LNN | Sep 14, 2024
សេដ្ឋកិច្ចស្រីលង្ការ កើនឡើងជិត៥ភាគរយ ក្នុងត្រីមាសទី២ឆ្នាំនេះ
Clinic narith

(កូឡុំប៊ូ)៖ សេដ្ឋកិច្ចប្រទេសស្រីលង្ការ បានកើនឡើង៤.៧ភាគរយ គិតចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា​ កាលពីឆ្នាំមុន។ នេះបើតាមទិន្ន័យផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រនេះ ខណៈប្រទេសនេះ ខណៈប្រទេសដែនកោះមួយនេះ បានរីកចម្រើនក្នុងការងើបឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters ។

វិស័យកសិកម្មរបស់ស្រីលង្ការ បានកើនឡើង១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន, ទិន្នផលឧស្សាហកម្ម បានកើនឡើង១០.៩ភាគរយ និងសេវាកម្មបានកើនឡើង២.៥ភាគរយ។ នេះបើតាមនាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្ការ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

នាយកដ្ឋានដដែល បានបញ្ជាក់ថា តម្លៃថាមពល និងឥន្ធនៈទាប, ការរឹតបន្តឹងការនាំចូល, ការធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ និងការផ្ទេរប្រាក់ បានរួមចំណែក ដល់ការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៃសេដ្ឋកិច្ចជាតិ។

ក្រុមអ្នកវិភាគបានឱ្យដឹងថា សេដ្ឋកិច្ចស្រីលង្ការ បាននិងកំពុងងើបឡើងវិញ បន្ទាប់ពីទទួលបានថវិកាសង្ក្រោះចំនួន២.៩ពាន់លានដុល្លារអាម៉េរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា ឆ្នាំមុន ហើយកំពុងស្ថិតនៅលើគោលដៅ ឈានទៅសម្រេចគោលដៅកំណើន៣ភាគរយ បន្ទាប់ពីគម្លាត២ឆ្នាំ។

សូមជម្រាបថា ស្រីលង្ការ នឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅថ្ងៃទី២១ ខែកញ្ញាខាងមុខ ជាមួយអ្នកឈ្នះ នឹងមានការងារត្រូវអនុវត្តកំណែទម្រង់ដ៏តឹងតែង ស្ថិតក្រោមកម្មវិធី IMF ក្នុងនោះរួមទាំងការតម្លើងពន្ធ និងការធ្វើឱ្យល្អប្រសើរឡើងវិញ នូវក្រុមហ៊ុនរដ្ឋដែលខាតបង់ផងដែរ៕