Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចិន ប្រកាសឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជនក្រីក្រខ្លាំង

Media LNN | Sep 28, 2024
ប្រទេសចិន ប្រកាសឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជនក្រីក្រខ្លាំង
Clinic narith

(ប៉េកាំង)៖ រដ្ឋាភិបាលរបស់ប្រទេសចិន បានប្រកាសឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរស់នៅក្នុងភាពក្រីក្រខ្លាំង ដែលការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីបានបង្ហាញវិធានការជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក របស់ប្រទេសនេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិល របស់ប្រទេសចិន កាលពីថ្ងៃពុធថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ជូនក្រុមពលរដ្ឋ ដែលជួបការលំបាករួមទាំងកុមារកំព្រានិងជនក្រីក្រ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា រដ្ឋាភិបាលថ្នាក់មូលដ្ឋានរបស់ចិនគួរតែធានាថា មូលនិធិនេះបានទៅដល់អ្នកជួបការលំបាកមុនថ្ងៃទី១ ខែតុលា ដើម្បីបង្ហាញពី «ការស្រឡាញ់និងការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលចំពោះប្រជាជនអត់ឃ្លាន»។ សេចក្តីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់ថាតើប្រជាជនម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ឬថាតើវិធានការនេះនឹងធ្វើឱ្យរដ្ឋាភិបាលចិនចំណាយថវិកាប៉ុន្មាននោះទេ។

នៅសប្តាហ៍នេះ ប្រទេសចិនបានបង្ហាញកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចដ៏ធំមួយដែលនឹងចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលរយៈពេលវែងប្រហែល ១ពាន់ពាន់លានយន់ (១៤២ពាន់លានដុល្លារ) ទៅក្នុងទីផ្សារហិរញ្ញវត្ថុដែលកំពុងជួបការលំបាករបស់ប្រទេសចិន។ កាលពីថ្ងៃអង្គារ ប្រធានធនាគារកណ្តាលរបស់ប្រទេសចិន លោក Pan Gongsheng បានគូសបញ្ជាក់ពីផែនការគាំទ្របន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យ ដែលរួមមានការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ៕