Alynana Media Cambodia
Icon Collap
clinic narit

ព្យុះទី១៧ជីប៊ីនិងព្យុះទី១៨ក្រាតធន នឹងមានឥទ្ធិពលលើកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ ដល់ថ្ងៃទី០២តុលា

Media LNN | Sep 30, 2024
ព្យុះទី១៧ជីប៊ីនិងព្យុះទី១៨ក្រាតធន នឹងមានឥទ្ធិពលលើកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ ដល់ថ្ងៃទី០២តុលា
Clinic narith

ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) ជាមួយនិងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនេះ គ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ​និងលើព្រះរាជាណាចក្រកម្ពុជា។

ដោយស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នឹងធ្វើឱ្យតំបន់ក្នុងខេត្តមួយចំនួននៅកម្ពុជា មានភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

 

ក្នុងនោះតំបន់វាលទំនាប​ ដែលមានដូចជានៅខេត្ត បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៣៥%។

ចំពោះតំបន់ខ្ពង់រាប ដែលមានដូចជាខេត្តកំពង់ស្ពឺ  ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រត់នគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

សម្រាប់តំបន់មាត់សមុទ្រ ដែលមានដូចជាខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០% និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិងធ្វើការប្រុងប្រយ័ត្ន អំឡុងពេលធ្វើដំណើរនិងថែរក្សាសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួ​ន៕

461622027 1079785793536976 2733631197386560458 N