លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតជុំវិញការព្រួយបារម្ភលើបញ្ហាមូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានចិនជួយធ្វើទំនើបកម្ម។
តាមលោកស៊ុន ចាន់ថុល នាវាអាមេរិកក៏អាចចូលក្នុងមូលដ្ឋានទ័ពជើងទឹករាមបានដែរ និងថា មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជាមួយនេះមិនមែនសម្រាប់តែចិនប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀតនោះទេ។ ការចេញមុខបញ្ជាក់ជាថ្មីរបស់មន្រ្តីជាន់ខ្ពស់កម្ពុជាយ៉ាងដូច្នេះធ្វើឡើង ក្រោយពីចិនបានផ្តល់ជំនួយជានាវាចម្បាំងចំនួន២គ្រឿងឲ្យកម្ពុជា។