Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងរ៉ែ ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងថាមពលស្អាត

Media LNN | Oct 05, 2024
រដ្ឋមន្ត្រីក្រសួងរ៉ែ ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងថាមពលស្អាត
Clinic narith

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការរួមគ្នារៀបចំសន្និសីទវេទិកាពិភាក្សាស្តីពីគោលនយោបាយថាមពលកម្ពុជា ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីគម្រោងថាមពលស្អាត ឬថាមពលកកើត ឡើងវិញនៅកម្ពុជា ដែលរាជរដ្ឋាភិបាលទើបនឹងអនុម័តជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។សន្និសីទវេទិកាពិភាក្សាស្តីពី គោលនយោបាយថាមពលកម្ពុជានេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទខាងលើនេះ ហើយលោកបានផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងថាមពលស្អាត, អត្ថប្រយោជន៍ និងឱកាស នៃការអនុវត្តថាមពលស្អាត ឬថាមពលខ្យល់នៅកម្ពុជា។សូមបញ្ជាក់ថា សន្និសីទសារព័ត៌មានខាងលើនេះ ក៏ផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរដើម្បី លោករដ្ឋមន្ត្រី បកស្រាយ និងពន្យល់បន្ថែមទាក់ទងប្រធានបទដ៏មានសារៈសំខាន់នេះ៕
Layer 6Layer 5Layer 4Layer 3Layer 2-1Layer 1-1