Alynana Media Cambodia
Icon Collap
clinic narit

ប្រឡងបាក់ឌុបព្រឹកនេះបញ្ចប់ដោយរលូន មណ្ឌលភ្នំពេញមានបេក្ខជនអវត្តមានជាង៦៦២នាក់

Admin Alynana | Oct 08, 2024
ប្រឡងបាក់ឌុបព្រឹកនេះបញ្ចប់ដោយរលូន មណ្ឌលភ្នំពេញមានបេក្ខជនអវត្តមានជាង៦៦២នាក់
Clinic narith

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨ តុលា នេះថា ប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១នេះ មណ្ឌលប្រឡងរាជធានីភ្នំពេញមានគណៈមេប្រយោគ និងបេក្ខជនប្រឡងអវត្តមានចំនួន៦៦៤នាក់ ក្នុងនោះបេក្ខជនមាន៦៦២នាក់ និងគណៈមេប្រយោគ២នាក់។

លោកប្រធានមន្ទីរបានបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨តុលា ២០២៤ មណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនចុះឈ្មោះប្រឡងចំនួន២៥៤៤១នាក់ ស្រី១២៤៦២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រសរុបចំនួន ៩ ៤២២នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ចំនួន ១៦ ៣១៧នាក់ ចែកជា៣២ មណ្ឌល ត្រូវជា ១ ០៣៧បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ចំនួន១៣មណ្ឌល ស្មើនឹង ៣៨១បន្ទប់ មានបេក្ខជន ៩៩ ៤២២នាក់ ស្រី ៥ ០៩៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៩មណ្ឌល ស្មើនឹង ៦៥៦បន្ទប់ មានបេក្ខជន១៦៣១៧នាក់ ស្រី ៧ ៣៦៤នាក់ និងមានគណៈមេប្រយោគសរុបចំនួន៣៣៨៦នាក់។ fn-2020-01-30-12-14-08-6-1-1024x682-1-1221-1

លោកប្រធានមន្ទីរបានបន្តទៀតថា ដំណើរការប្រឡងបាក់ឌុបនៅព្រឹកនេះស្ថានភាពមណ្ឌលប្រឡងស្ងប់ស្ងាត់ល្អនៅក្នុងមណ្ឌលប្រឡងគណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ​ខាងក្រៅមណ្ឌលកងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ និងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លងអាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧០៤០នាក់ ស្រី៧៤៨៨២នាក់ ចែកជា២៣០មណ្ឌល ត្រូវជា៥៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧៦៨២នាក់ ស្រី៥១១៦៧នាក់ មាន១៥៧មណ្ឌល ត្រូវជា៣៩៣១បន្ទប់។ ក្រសួងអប់រំ
គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕