Alynana Media Cambodia
Icon Collap
clinic narit

សិង្ហបុរី ជាប់ជាប្រទេសមានបំផុតទី៤ លើពិភពលោកប្រចាំឆ្នាំ២០២៤ ដោយឈរលើសហរដ្ឋអាម៉េរិកទៅទៀត

Media LNN | Oct 14, 2024
សិង្ហបុរី ជាប់ជាប្រទេសមានបំផុតទី៤ លើពិភពលោកប្រចាំឆ្នាំ២០២៤ ដោយឈរលើសហរដ្ឋអាម៉េរិកទៅទៀត
Clinic narith

យោងតាមទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា សិង្ហបុរី ដែលជាប្រទេសដែនកោះតូចមួយ និងគ្មានធនធានធម្មជាតិ ដូចប្រទេសដទៃ បានជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងការដាក់ចំណាត់ថ្នាក់ប្រទេស និងដែនដីអ្នកមានបំផុតទូទាំងពិភពលោកប្រចាំឆ្នាំ២០២៤។ តើប្រទេសណាជាប់ចំណាត់ថ្នាក់លេខ១ ហើយការដាក់ចំណាត់ថ្នាក់នេះធ្វើឡើងដោយផ្អែកលើកត្តាអ្វីចម្បងអ្វី?

យោងតាមការចុះផ្សាយបស់គេហទំព័រ The Independent បានឱ្យដឹងថា ការវាយតម្លៃ និងការដាក់ចំណាត់ថ្នាក់ប្រទេសនានា ធ្វើឡើងដោយផ្អែកលើប្រាក់ចំណូលពលរដ្ឋម្នាក់ៗ ដែលបង្ហាញពីភាពខ្លាំងខាងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសតូចៗបើធៀបទៅនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗ។

ប្រទេសអៀរឡង់ បានជាប់ចំណាត់ថ្នាក់លេខ៣ ជាប្រទេសមានបំផុតនៅលើពិភពលោក រីឯចំណាត់ថ្នាក់លេខ២ បានទៅលើតំបន់រដ្ឋបាលពិសេសម៉ាកាវ និងចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសលុចសំបួ។ ប្រទេសលុចសំបួ បានបន្តនាំមុខគេដោយប្រាក់ចំណូលពលរដ្ឋម្នាក់ៗមានចំនួនជិត១៤ម៉ឺន៤ពាន់ដុល្លារអាម៉េរិកឯណោះក្នុងមួយឆ្នាំ។

ទន្ទឹមនេះប្រាក់ចំណូលពលរដ្ឋម្នាក់ៗនៅប្រទេសសិង្ហបុរី គឺមានចំនួនជិត១៣ម៉ឺន៤ពាន់ដុល្លារអាម៉េរិក ដែលនេះឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដ៏រឹងមាំ និងគោលនយោបាយហិរញ្ញវត្ថុជាយុទ្ធសាស្រ្តរបស់ខ្លួន។

អ្វីដែលគួរឱ្យកត់សម្គាល់ សហរដ្ឋអាម៉េរិក ក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានជាប់ត្រឹមចំណាត់ថ្នាក់លេខ៩ប៉ុណ្ណោះ នៅក្នុងការវាយតម្លៃនេះជាមួយនឹងប្រាក់ចំណូលពលរដ្ឋម្នាក់ៗជាង៨ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ។សូមបញ្ជាក់ថា ការដាក់ចំណាត់ថ្នាក់នេះ

ធ្វើឡើងដោយផ្អែកលើទិន្នន័យពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF៕