Alynana Media Cambodia
Icon Collap
clinic narit

ការលក់ផ្ទះថ្មីនៅសហរដ្ឋអាម៉េរិក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេល១ឆ្នាំកន្លះ នាខែកញ្ញា

Media LNN | Oct 25, 2024
ការលក់ផ្ទះថ្មីនៅសហរដ្ឋអាម៉េរិក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេល១ឆ្នាំកន្លះ នាខែកញ្ញា
Clinic narith

(វ៉ាស៊ីនតោន)៖ ការលក់ផ្ទះថ្មី នៅសហរដ្ឋអាម៉េរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត១ឆ្នាំកន្លះកន្លងទៅនេះ នៅក្នុងខែកញ្ញា ខណៈអ្នកទិញបានសម្រុក ក្នុងការទាញយកអត្ថប្រយោជន៍ ពីការធ្លាក់ចុះនៃអត្រាការប្រាក់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ការលក់ផ្ទះថ្មី បានហក់ឡើង៤.១ភាគរយ ដល់អត្រាប្រចាំឆ្នាំ ដែលបានកែតម្រូវតាមរដូវកាល នៃចំនួន៧៣៨,០០០ផ្ទះ កាលពីខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២៣មក។

ការលក់ផ្ទះថ្មី ត្រូវបានរាប់ចំនួន តាមរយៈការចុះកិច្ចសន្យា។ ចំនួនកាលពីខែកញ្ញាឆ្នាំនេះ បានកើនឡើង៦.៣ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំមុន។

ការលក់ផ្ទះថ្មី បានកើនឡើងនៅភាគឦសាន និងភាគខាងត្បូងសហរដ្ឋអាម៉េរិក ដែលមានប្រជាជនរស់នៅច្រើន។

សូមជម្រាបថា តម្លៃផ្ទះថ្មីជាមធ្យមនៅសហរដ្ឋអាម៉េរិក មិនផ្លាស់ប្តូរ គឺមានចំនួន៤២៦,៣០០ដុល្លារ ក្នុងខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕