ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីៈ "ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ November 1, 2024 វេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលេីវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ) ដេីម្បីលក់ចែកជូនប្រជាកសិករយេីងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត ។
ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាទីរួចមក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់សម្តេចគិតគូរតែពីផលប្រយោជន៍ជាតិ និងប្រជាជន ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់កិត្តិយសដល់រូបខ្ញុំនាឱកាសនេះ ។ ខ្ញុំបាទនឹងខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដេីម្បីអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេច ដេីម្បីបានចូលរួមចំណែកបម្រេីជាតិប្រជាជន លេីវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិនេះ ។"
ប្រភពៈ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី
ប្រភពៈ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី