Alynana Media Cambodia
Icon Collap
clinic narit

ថៃ គ្រោងចំណាយថវិកាជិត៣ពាន់លានដុល្លារពង្រីកព្រលានយន្តហោះទាំង៦ ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរ

Media LNN | Nov 04, 2024
ថៃ គ្រោងចំណាយថវិកាជិត៣ពាន់លានដុល្លារពង្រីកព្រលានយន្តហោះទាំង៦ ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរ
Clinic narith

ថៃ គ្រោងចំណាយថវិកាប្រមាណជិត៣ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទ្វេដងនៅអាកាសយានដ្ឋានអន្តរជាតិ សរុបចំនួន៦ នៅមុនឆ្នាំ២០៣២។ កញ្ចប់ថវិកានេះ នឹងចំណាយលើការសាងសង់ផ្លូវរត់របស់យន្តហោះថ្មី ការកែលម្អផ្ទៃខាងមុខនៃអាកាសយានដ្ឋាន និងរៀបចំមជ្ឈមណ្ឌលផ្សេងៗទៀត ដើម្បីបំពេញតម្រូវការតាមកំណើនទេសចរ ដែលគេបានរំពឹងទុក។

ថៃ កំពុងពិនិត្យគម្រោងចំណាយយ៉ាងហោចណាស់ជិត៣ពាន់លានដុល្លារ ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ សកម្មចំនួន៦របស់ខ្លួន ដោយរួមទាំងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិផងដែរនៅមុនឆ្នាំ២០៣២ ដើម្បីបំពេញតម្រូវការនៃកំណើនអ្នកដំណើរ និងអ្នកទេសចរ។ រហូតដល់ឆ្នាំ២០៣២អាកាសយានដ្ឋានអន្តរជាតិ២ នៅទីក្រុងបាងកក រួមមានអាកាសយានដ្ឋាននៅភូកេត ហាតយ៉ៃ ឈៀង ម៉ៃ និងឈៀងរ៉ៃ ត្រូវបានគេរំពឹងថា នឹងមានអ្នកដំណើរកើនឡើងដល់ជាង២៤៦លាននាក់ ខណៈនៅ៧ខែដើមឆ្នាំ២០២៤ អាកាសយាន្តដ្ឋានធំៗទាំងនេះទទួលបានអ្នកដំណើរសរុបជាង១១៦លាននាក់រួចទៅហើយ។

ស្ថានភាពនៅអាកាសយានដ្ឋានអន្តរជាតិ នានា ក្នុងប្រទេសថៃ នៅពេលនេះ ជាពិសេសនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដែលជាអាកាសយានដ្ឋានអន្តរជាតិ ដ៏ធំបំផុតមួយថៃ នៅរៀងរាល់ថ្ងៃសុក្រ ផ្លូវរត់សម្រាប់យន្តហោះត្រូវប្រឈមមុខនឹងការកកស្ទះជាបន្តបន្ទាប់ បើទោះបីអាកាសយានដ្ឋាននេះទើបដាក់ឱ្យដំណើរការផ្លូវរត់ទី៣ ក៏ដោយ។

លោកស្រី ម៉ាណាផន ចារឿនស្រ៊ី (Manaporn Charoensri) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានវាយតម្លៃថា ចំនួនហោះហើរ និងការចុះចតក្នុងមួយម៉ោងនឹងកើនឡើងពី៦៨ជើងទៅ៩៤ជើង។ បើតាមការអះអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះថៃ ដាក់គោលដៅបង្កើតជើងហោះហើរឱ្យបាន១លានជើងនៅទូទាំងប្រទេសក្នុងឆ្នាំសារពើពន្ធ២០២៥ ដូច្នេះថៃចាំបាច់ត្រូវតែពង្រីកសមត្ថភាពបន្ថែមនៅតាមអាកាសយាន្តដ្ឋាននានា។

នៅពេលជើងហោះហើរនៅតាមអាកាសយាន្តដា្ឋននានា មានកំណើនឡើងវិញ នោះថៃរំពឹងទទួលបានចំណូលពីសេវាកម្មនានាប្រមាណជាង១ពាន់លានដុល្លារជាមួយនឹងកំណើនកើនឡើង១៧០%៕