Alynana Media Cambodia
Icon Collap
clinic narit

តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះមានការប្រែប្រួលយ៉ាងណានៅមួយរយៈចុងក្រោយនេះ?

Media LNN | Nov 09, 2024
តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះមានការប្រែប្រួលយ៉ាងណានៅមួយរយៈចុងក្រោយនេះ?
Clinic narith

បច្ចុប្បន្នការប្រើប្រាស់រថយន្តថ្មី ត្រូវបានគេសង្កេតឃើញកំពុងមានការពេញនិយមខ្លាំង ខណៈការប្រើប្រាស់រថយន្តជជុះនាំចូល ក៏នៅតែមានការពេញនិយមដូចគ្នា។ ទោះបីទីផ្សាររថយន្តថ្មី និងរថយន្តជជុះនៅតែមានការពេញនិយមក៏ពិតមែន ប៉ុន្តែការលក់រថយន្តនៅលើទីផ្សារក្នុងឆ្នាំ២០២៤ នេះ ពុំមានការកើនឡើងនោះទេ។ តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះ មានការប្រែប្រួលយ៉ាងណានៅមួយរយៈពេលចុងក្រោយនេះ?

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានកត់សម្គាល់ឃើញថា ទីផ្សារប្រើប្រាស់រថយន្តនៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែការប្រើប្រាស់រថយន្តថ្មីកំពុងមាននិន្នាការកើនឡើង។ បើតាមថ្នាក់ដឹកនាំ​ក្រុមហ៊ុន RMA Cambodia បច្ចុប្បន្នការប្រើប្រាស់រថយន្ត១០០គ្រឿង ក្នុងនោះមានរថយន្តថ្មីដល់ជាង៥០គ្រឿង ដែលកំពុងមានទំនោរកើនឡើងដោយសារតែអ្នកប្រើប្រាស់ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពលើការប្រើប្រាស់។ និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តថ្មីនេះ ត្រូវបានលោក ងន សាំង អះអាងថា នឹងធ្វើឱ្យការនាំចូលរថយន្តជជុះមកទីផ្សារកម្ពុជា មានការថយចុះកាន់តែច្រើននៅប៉ុន្មានឆ្នាំខាងមុខ។

​ពាក់ព័ន្ធនឹងទីផ្សារប្រើប្រាស់រថយន្តនេះដែរ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នរថយន្តថ្មីបានគ្រប់គ្រងចំណែកទីផ្សារបានប្រមាណ៥០% និង៥០%ទៀតជាចំណែករថយន្តជជុះ។ ការកើនឡើងនៃនិន្នាការប្រើប្រាស់រថយន្តថ្មីនេះ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា ដោយសារតែរថយន្តថ្មី និងរថយន្តជជុះមានតម្លៃប្រហាក់ប្រហែលគ្នា គួបផ្សំអ្នកប្រើប្រាស់បានគិតគូរលើសុវត្ថិភាពក្នុងការបើកបរ។

​បើតាមលោក សឿន ដារ៉ា ការលក់រថយន្តនៅលើទីផ្សារក្នុងរយៈពេល១០ខែកន្លងមកនេះមានការធ្លាក់ចុះក្រោម១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការធ្លាក់ចុះនេះ គឺដោយដោយសារកត្តា វិបត្តិនយោបាយ បញ្ហាសេដ្ឋកិច្ចសកល និងការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋជាដើម៕