សិស្សសាលានៅក្នុង ទីក្រុងធំៗរបស់ចិនចាប់ផ្តើមចូលរៀនវិញ បន្ទាប់ពីស្ថានភាពវីរុសកូរ៉ូណាហាក់មានភាពស្រាកស្រាន្តខ្លាំង ។
សាលានៅក្នុងទីក្រុងសៀងហៃនិងប៉េកាំងបានបើកដំណើរការវិញ ទទួលស្វាគមន៍សិស្សខណៈដែលសាលាជាច្រើននៅតំបន់ មួយចំនួន នៃប្រទេស ចិនbបានបើកឡើងវិញជាច្រើនសប្តាហ៍មកហើយ ។
ទីក្រុងវូ ហាន កន្លែងដែលវីរុសកូរ៉ូណាផ្ទុះកាលពីឆ្នាំមុនគ្រោងនឹង បើកសាលាឲ្យសិស្សានុសិស្សចូលរៀនវិញនៅ ថ្ងៃទី៦ ខែឧសភា ខាងមុខ ។
ចិន អះអាងថា ខ្លួនបានទប់ស្កាត់ការរាតត្បាតនៃវីរុសបាន។ ចិន បានប្រកាសថា មានអ្នកឆ្លងថ្មីចំនួន២៦នាក់ប៉ុណ្ណោះចាប់តាំងពី ថ្ងៃ សុក្រ មកហើយតួលេខនៃអ្នកឆ្លងសរុបបានកើន ដល់ ៨២.៨៣០ នាក់ ។
អ្នកជំងឺទាំងអស់នៅក្នុងទីក្រុងវូ ហាន បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យវិញ។ នេះបើតាមការបញ្ជាក់របស់ក្រុងប៉េកាំង ។
ទោះយ៉ាងណាគេនៅមានការព្រួយបារម្ភពីការផ្ទុះឆ្លងវីរុសជាលើក ទី២ ហើយការគន្លាតសង្គមត្រូវបានគេអនុវត្តយ៉ាងតឹងរឹងដោយ សិស្សម្នាក់ៗត្រូវពាក់ម៉ាសនិងអង្គុយឲ្យឆ្ងាយពីគ្នា ។
សូមបញ្ជាក់ថាវីរុសកូរ៉ូណាត្រូវបានគេជឿជាក់ថាបានផ្ទុះចេញពី ផ្សារសើមក្នុងទីក្រុង វូ ហាន ប្រទេសចិន កាលពី ឆ្នាំមុន ។រហូតមកដល់ពេលនេះវីរុសដ៏កាចសាហាវនេះបានឆក់យកជីវិត មនុស្ស ច្រើនជាង ២១១.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ៣.០០០.០០០នាក់ ជុំវិញពិភពលោក ៕
ប្រភព ៖ BBC