Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ទិន្នន័យករណីឆ្លងថ្មីតាមបណ្ដាលខេត-ក្រុង ក្នុងប្រទេសកម្ពុជា នៅក្នុងថ្ងៃទី១៩ ឧសភា ២០២១

ទិន្នន័យករណីឆ្លងថ្មីតាមបណ្ដាលខេត-ក្រុង ក្នុងប្រទេសកម្ពុជា នៅក្នុងថ្ងៃទី១៩ ឧសភា ២០២១

ទិន្នន័យករណីឆ្លងថ្មីតាមបណ្ដាលខេត-ក្រុង ក្នុងប្រទេសកម្ពុជា នៅក្នុងថ្ងៃទី១៩ ឧសភា ២០២១
512   19-05-2021   4 months ago

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៩១នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។

ខាងក្រោមនេះគឺឈ្មោះរបស់អ្នកជំងឺកូវីដ១៩៖

 

 

 (បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវី១៩ ចំនួន៩៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី។ នេះបើតាមសេចក្ដីជូនដំណឹងដែលទទួលបាន។

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៥នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះភាគច្រើនជាប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ និងបុគ្គលិកធនាគារ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។

(ខេត្តកំពង់ស្ពឺ) បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៣រូបបន្ថែមទៀត គិតត្រឹម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១។
ខេត្តកំពង់ស្ពឺ_រកឃើញករណីវិជ្ជមានថ្មី_ចំនួន_៤៣នាក់

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៥នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកំពង់សៀម។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅស្រុកជើងព្រៃ ចំនួន១០នាក់, ស្រុុកបាធាយ ចំនួន២២នាក់ និងស្រុកកំពង់សៀម ចំនួន៣នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន២១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ដែលសុទ្ធតែជាកម្មករ កម្មការិនីរោងចក្រទាំងអស់។

 

 

 

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៧នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត។

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញមនុស្សចំនួន១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលក្នុងនោះភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅ៖ ស្រុកពាមរក៍ ២នាក់, ស្រុកពារាំង ១នាក់, ស្រុកស្វាយអន្ទរ ២នាក់, ស្រុកកំចាយមារ ៤នាក់, ស្រុកកញ្ជ្រៀច ១នាក់, ស្រុកស្វាយអន្ទរ ១នាក់, ស្រុកពាមជរ ២នាក់ និងស្រុកបាភ្នំ ២នាក់។ ក្នុងនោះអ្នកដំណើរមកពីរាជធានីភ្នំពេញ ចំនួន៩នាក់, មកពីប្រទេសថៃ ចំនួន៤នាក់ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលមកពីភ្នំពេញ នៅស្រុកពាមជរ ចំនួន២នាក់។

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ ក្នុងនោះ នៅស្រុកមេមត់ ចំនួន១នាក់, ស្រុកអូររាំងឪ ចំនួន១នាក់, ស្រុកក្រូចឆ្មារ ចំនួន២នាក់ និងក្រុងសួង ចំនួន១នាក់។

 

 

 

 

 

 

 

 

 

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (ម្នាក់មកពីភ្នំពេញ) និង៤នាក់ទៀត មកពីប្រទេសថៃ។

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមា្នក់ជាទារិកាអាយុជាង២ខែ ឆ្លងពីឪពុកម្ដាយ ជាពលករមកពីប្រទេសថៃ។

(ឧត្ដរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្ស២នាក់ ឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះម្នាក់ជាកូនរបស់កម្មការិនីរោងចក្រ សាន់ តិច នៅរាជធានីភ្នំពេញ និងម្នាក់ទៀត ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ នៅខេត្តប៉ៃលិន។

 

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ អ្នកជំងឺទាំង២នាក់នេះ ទើបវិលត្រឡប់មកពីប្រទេសថៃ។

 

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា បានបន្តរកឃើញអ្នកវិជ្ជមានថ្មីមួយករណីបន្ថែមទៀត។ អ្នកជំងឺ ត្រូវបានរកឃើញនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីនេះ មានឈ្មោះ ធី ផា ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិចំបក់ខ្ពស់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្ទោង តែដោយស្ថានភាពមិនធូរស្រាល ក៏បានចេញមករកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយមានករណីសង្ស័យ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប យកសំណាកធ្វើតេស្តស្រាវជ្រាវ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ត្រឹមថ្ងៃទី១៨ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣០នាក់ ស្លាប់២នាក់ និង៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

(ខេត្តស្ទឹងត្រែង) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន និងការប្រមូលព័ត៌មានពីក្រុមការងារ នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស បានផ្ដល់លទ្ធផលវិជ្ជមាន លើប្រជាពលរដ្ឋ ១នាក់ ជាករណីទី៤ ក្នុងខេត្តស្ទឹងត្រែង។photo_2021-05-19_21-33-50

 

 

 

(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៥នាក់ (ស្រី០៤នាក់) ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ ១នាក់, ខេត្តព្រះសីហនុ ១នាក់, ខេត្តស្វាយរៀង ១នាក់ និងខេត្តបាត់ដំបង ចំនួន២នាក់។

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែឧសភានេះ បានប្រកាសពីការរកឃើញ បុគ្គលិកហាងសាច់អាំងសុវណ្ណាម្នាក់ នៅរាជធានីភ្នំពេញ ឆ្លងជំងឺកូវីដ១៩ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តកោះកុង។