Alynana Media Cambodia
Icon Collap
clinic narit

លក្ខិណា និង​ បញ្ញា ជា​តំណាង​កម្ពុជា​​ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិនៅ​ប៉ូឡូញ

Admin Alynana | Apr 11, 2022
លក្ខិណា និង​ បញ្ញា ជា​តំណាង​កម្ពុជា​​ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិនៅ​ប៉ូឡូញ
Clinic narith

ភ្នំពេញ៖ កញ្ញា អ៊ិ​ន លក្ខិណា និង​លោក ឡៅ បញ្ញា នឹង​ក្លាយជា​ដៃគូ​តំណាងឱ្យ​កញ្ញាឯក និង​បុរសឯក​របស់​កម្ពុ​ជាដំបូង ចូលរួម​ប្រកួត​អន្តរ​ជាតិ Miss & Mister Supranational 2022 ក្រោយពី​អ្នក​ទាំង​ ២ ក្លាយជា​ម្ចាស់​ជយលាភី​នៃ​កម្មវិធី Miss & Mister Supranational Cambodia 2022​។

​ស្រី​ស្រស់​វ័យ ២០ ឆ្នាំ កញ្ញា អ៊ិ​ន លក្ខិណា អតីត​ជា​កញ្ញាឯក​លំដាប់​រង​ទី​១ កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ ​២០២១ (Miss Grand Cambodia 2021) និង​ជា​ម្ចាស់​ជយលាភី​កម្ម​វិធី Miss Supranational Cambodia 2022 លើកដំបូង ទើបតែ​គ្រង​មកុដ​ថ្មី​តម្លៃ ១៥ ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​រៀបចំ ដើម្បី​ចូលរួម​ការប្រកួត​អន្តរជាតិ Miss Supranational 2022​។

​ឯ​បុរស​រូប​សង្ហា​មាន​សាច់ដុំ​ធំ រាង​ខ្ពស់ស្រឡះ មាន​កម្ពស់ ១,៨៥ ម៉ែត្រ​ ​វ័យ ២៤ ឆ្នាំ និង​ធ្លាប់​កាន់តំណែង​ជា​បុរសឯក​លេខ​ ២ អាស៊ាន ឆ្នាំ ២០១៩ លោក ឡៅ បញ្ញា បាន​ក្លាយជា​ជយលាភី​បុរស​ឯកនៃ Mister Supranational Cambodia 2022 លើកដំបូង និង​ត្រៀម​ទៅ​ប្រកួត​អន្តរជាតិ Mister Supranational 2022​។​

​អ្នក​ទាំង ២ នឹង​ក្លាយជា​កញ្ញាឯក និង​បុរសឯក​ផ្នែក​សម្រស់​តំណាង​​កម្ពុជា​សម្រាប់​ការ​​ប្រកួត Miss & Mister Supranational 2022 ដែល​ធ្វើ​នៅ​ប្រទេស​ប៉ូឡូញ ក្នុង​ខែកក្កដា ឆ្នាំ​​ ២០២២​។​

​កញ្ញា អ៊ិ​ន ​លក្ខិណា បាន​បង្ហើប​ពី​ការតាំង​ចិត្ត​ខ្ពស់ ក្នុងនាម​ជា​តំណាងឱ្យ​កម្ពុជា​លើកដំបូង​នេះ​ថា​៖ «​ពួកយើង​ទាំង​២​នាក់​នឹង​ដឹក​ដៃ​គ្នា នាំយក​ទង់ជាតិ​នៃ​ប្រទេស​​កម្ពុជា បើក​ទំព័រ​ប្រវត្តិ​​សាស្ត្រ​នៃ​កម្មវិធី​ប្រកួត​​សម្រស់​ដ៏​ធំ​បំផុត​លើ​​ពិភពលោក Miss & Mister Supranational 2022 យើង​សូម​សន្យាថា នឹង​នាំយក​មុខមាត់​ប្រទេស​កម្ពុជា ​បង្ហាញ​ឱ្យ​ពិភពលោក​ស្គាល់​ថា នេះ​ជា​បុរសឯក និង​កញ្ញាឯក​ប្រទេស​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​ចំណេះដឹង ភាពក្លាហាន​ព្រមទាំង​ភាពថ្លៃថ្នូរ ដែល​រក្សាបាន​នូវ​វប្បធម៌ និង​អរិយធម៌​នៃ​សាវតារ​របស់ខ្លួន​ទៀតផង​»​។​

 

​គួរ​គូសបញ្ជាក់ថា កញ្ញា អ៊ិន លក្ខិណា ត្រូវបាន​ក្រុមហ៊ុន​រៀបចំ កម្មវិធី​ប្រកួត Miss Supranational Cambodia រើស​កញ្ញា​ជា​បេ​ក្ខ​នារី​​តំណាងឱ្យ​កម្ពុជា​ដំបូង សម្រាប់​កម្មវិធី​ថ្មី​សន្លាង​មួយ​នេះ​។ កញ្ញា អ៊ិន លក្ខិណា នឹងត្រូវ​ចូល​​រួមការ​ប្រកួត​អន្តរជាតិ​លើក​ទី​១៣ ឈ្មោះ Miss Supranational 2022 ធ្វើ​នៅ​ប្រទេស​ប៉ូឡូញ ក្នុង​ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ​។

​តារា​សម្តែង ម៉ូ​ដែល​ ដែល​ធ្លាប់​ចំណាយពេល​​ជិត ១០ ឆ្នាំ ហាត់គុន​ល្បុក្កតោ លោក ឡៅ បញ្ញា ក្លាយជា​ម្ចាស់​ជយលាភី Mister Supranational Cambodia2022 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ កាលពី​ខែមីនា​៕