Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទាក់ទាញការវិនិយោគបរទេសសរុបចំនួន 294 លានដុល្លារក្នុងត្រីមាសទី 1​ ឆ្នាំ ២០២៣

Media LNN | Apr 11, 2023
កម្ពុជាទាក់ទាញការវិនិយោគបរទេសសរុបចំនួន 294 លានដុល្លារក្នុងត្រីមាសទី 1​ ឆ្នាំ ២០២៣
Clinic narith

បើយោងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយនៅថ្ងៃចន្ទ ទី១០ ខែមេសានេះថា ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួន ៣៩ ដែលមានតម្លៃ ២៩៤ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បង្កើតការងារថ្មីបានចំនួន ៤៧,០០០ កន្លែង។

របាយ​ការណ៍​បាន​បន្ត​ថា​៖ «​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំ​នេះ ប្រទេស​ចិន​ជា​អ្នក​វិនិយោគ​បរទេស​កំពូល​មក​កម្ពុជា​ដែល​មាន​ចំនួន​ជិត ៧០ ភាគរយ (២០១ លាន​ដុល្លារ) នៃ​ការ​វិនិយោគ​សរុប​មក​ព្រះរាជាណាចក្រ​កម្ពុជា»

វិនិយោគិនបរទេសផ្សេងទៀត មានដូចជា ប្រទេស Seychelles, Samoa, កូរ៉េខាងត្បូង, សិង្ហបុរី និងស៊ុយអែត។

របាយការណ៍នេះបាននិយាយថា "គម្រោងវិនិយោគចំនួន 38 ត្រូវបានផ្តោតលើវិស័យឧស្សាហកម្ម ហើយគម្រោងមួយត្រូវបានផ្តោតលើវិស័យទេសចរណ៍" ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា គឺជាកត្តាសំខាន់ដែលទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនមកកាន់ប្រទេស។