(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន 466 នាក់ បន្ថែមទៀត (អូមីក្រុងទាំងអស់) ចំណែកអ្នកជាសះស្បើយមានចំនួន 324 នាក់ និងករណីស្លាប់ 03 នាក់ ។
- ករណីឆ្លងសហគមន៍ 450 នាក់ (អូមីក្រុង)
- អ្នកដំណើរពីបរទេស 16 នាក់ (អូមីក្រុង)
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ អំពីករណីឆ្លងសរុប គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ
- អ្នកឆ្លងសរុប= 128,599 នាក់
- អ្នកជាសះស្បើយ= 121,877 នាក់
- អ្នកស្លាប់= 3,026 នាក់