Alynana Media Cambodia
Icon Collap
clinic narit

លោកស្រី មិថុនា ភូថង សន្យា​ផ្ដល់​ថវិកា ​៤លានរៀល​ដល់​សិស្សជាប់​និទ្ទេសA នៅកោះកុង

Media LNN | Oct 21, 2023
លោកស្រី មិថុនា ភូថង សន្យា​ផ្ដល់​ថវិកា ​៤លានរៀល​ដល់​សិស្សជាប់​និទ្ទេសA នៅកោះកុង
Clinic narith

(ភ្នំពេញ)៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ វិច្ឆិកា​ខាង​មុខ​នេះ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​នៃ​ខេត្ត​កោះកុង​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​​ នឹង​ផ្ដល់​ថវិកា​ ៤​លាន​រៀល​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A។

ឆ្នាំ​នេះ ជា​ឆ្នាំ​ទី១០ហើយ ដែល​ក្រសួង​អប់រំ​​ យុវជន និង​កីឡា បាន​ធ្វើ​កំណែ​ទម្រង់​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ក្រោម​ពាក្យ​ស្លោក «អ្នកចេះ គឺ​ជាប់»។ ដើម្បី​ជំរុញ​ដល់​សិស្សានុសិស្ស​ថ្នាក់ទី១២ នៃ​ខេត្ត​កោះកុង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ខាង​មុខ លោក​ស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​ បាន​លើកឡើងដូច្នេះ៖ «សូម​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​ប្រឡង​ដោយ​យក​ចំណេះដឹង​ សមត្ថភាព​ផ្ទាល់ខ្លួនជាមូលដ្ឋាន...»។​

បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កោះកុង ក្នុង​ករណី​សិស្សានុសិស្ស​នៃ​ខេត្ត​កោះកុង ទទួល​បាន​និទ្ទេស​ A ក្នុង​ការ​ប្រឡង​សម័យ​ប្រឡង ៦ វិច្ឆិកា ២០២៣នេះ លោកស្រី អភិបាល​ខេត្ត​ នឹង​ឧបត្ថម្ភ​ថវិកា ៤លាន​រៀល ក្នុង​ម្នាក់​ផងដែរ។ 

សូម​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០២២ ខេត្ត​កោះ​កុង​ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៥ នាក់ ខណៈ​រាជធានីភ្នំពេញ មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ គឺ​ ២៦៨នាក់៕