Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បច្ចុប្បន្ន កម្ពុជាមានរោងចក្រ ដំឡើងកង់ចំនួន៥ ផលិតសម្រាប់នាំចេញក្រៅប្រទេស

Media LNN | Jul 13, 2023
បច្ចុប្បន្ន កម្ពុជាមានរោងចក្រ ដំឡើងកង់ចំនួន៥ ផលិតសម្រាប់នាំចេញក្រៅប្រទេស
Clinic narith

 

 

បច្ចុប្បន្ន កម្ពុជាមានរោងចក្រ ដំឡើងកង់ចំនួន៥ ផលិតសម្រាប់នាំចេញក្រៅប្រទេស។ ក្រុមហ៊ុនទាំង៥នេះ រួមមាន៖ ទី១. A AND J (CAMBODIA) CO.,LTD, ទី២. SPEEDTECH INDUSTRIAL CO., LTD,  ទី៣. SMART TECH (CAMBODIA) CO.,LTD,  ទី៤.  XDS BICYCLE (CAMBODIA) CO.,LTD និងទី៥.  EVERGRAND BICYCLE (CAMBODIA) CO., LTD។967aec83ef58ffa0e49454cf0734c788-113

យោងតាមរបាយការណ៍របស់ក្រសួងពាណិកម្មកម្ពុជា បានបង្ហាញថា រយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជា បានចំណូលពីការនាំចេញកង់ គិតជាទឹកប្រាក់ប្រមាណជាង ៣៣០លានដុល្លារ ពោលមានការថយចុះ ៣០.៥២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង៤៧៧លានដុល្លារ។

សម្រាប់ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ហើយកម្ពុជា ក៏បាននាំចូលកង់មកវិញ ពីជប៉ុន ចិន វៀតណាម ថៃ និងអាមេរិកផងដែរ។ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។64900f2d4725a-2

 

យោងតាមតារារបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ ស្មើនឹង ០.៨ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ធ្លាក់ចុះ ២២ភាគរយ បើធៀននឹងឆ្នាំ ២០២២។

បើតាមអគ្គនាយកដ្ឋានគយ ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៦.១៥ពាន់លានដុល្លារ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំ​ពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៤.៣៥ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ  ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត៕