Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកប្តូរចិត្តថ្មីសម្រេចបញ្ជូនកំពូលរថក្រោះ Abrams ទៅអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ

Admin Alynana | Mar 22, 2023
សហរដ្ឋអាមេរិកប្តូរចិត្តថ្មីសម្រេចបញ្ជូនកំពូលរថក្រោះ Abrams ទៅអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ
Clinic narith

សហរដ្ឋអាមេរិក ប្រកាសប្តូរចិត្តមិនចាំនៅផលិតយូរទេ ដោយគ្រោងនឹងបញ្ជូនកំពូលរថក្រោះ Abrams ក្នុងឃ្លាំងដែលមានស្រាប់ទៅអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះខាងមុខនេះតែម្តង។នេះបើតាមការជូនដំណឹងផ្ទាល់ដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារទី ២១ ខែមីនា ឆ្នាំ២០២៣។
24ukraine-tank-1sub-vwjl-superJumbo

លោកឧត្តមសេនីយ៍ទោ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការសម្របសម្រួលជាមួយទីក្រុង Kyiv ទីក្រុងវ៉ាស៊ីនតោន “បានធ្វើការសម្រេចចិត្តក្នុងការផ្តល់នូវរថក្រោះ M1A1 Abrams” ដែលមាននៅក្នុងឃ្លាំងអាវុធរបស់ខ្លួនបច្ចុប្បន្ន មិននៅចាំយូរនៅចាំផលិតថ្មីចេញពីរោងចក្រទេដើម្បីកុំឲ្យយូរ។ លោក Ryder ថា “នេះនឹងអាចឱ្យយើងពន្លឿនពេលវេលាចែកចាយយ៉ាងសំខាន់ និងផ្តល់នូវសមត្ថភាពដ៏សំខាន់នេះដល់អ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ”។ 
107183021-1674574834542-12194454284_6873156abd_k

លោក Ryder បានបន្ថែមថា “យើងមានទំនុកចិត្ត យើងក៏នឹងអាចបញ្ជូន Patriots ទៅទីនោះតាមពេលវេលាកំណត់ដ៏ឆាប់រហ័សផងដែរ”។
រីឯការបណ្តុះបណ្តាលសម្រាប់ជនជាតិអ៊ុយក្រែនលើប្រព័ន្ធទាំងអស់នេះក៏នឹងទទួលបានលទ្ធផលលឿនដែរ ព្រោះនឹងធ្វើឡើងជាមួយរបៀបរបបតិចនិកតាមឆន្ទៈដែលមាន។ រដូវស្លឹកឈើជ្រុះនៅអាមេរិកជាធម្មតានឹងមកដល់នៅអំឡុងពាក់កណ្តាលខែកញ្ញា៕