Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន AEON Mall បានជះទុនដល់ទៅជាង ៧០០លានដុល្លារក្នុងការសាងសង់ផ្សារទំនើបទាំង ៣ នៅកម្ពុជា

Media LNN | Feb 05, 2024
ក្រុមហ៊ុន AEON Mall បានជះទុនដល់ទៅជាង ៧០០លានដុល្លារក្នុងការសាងសង់ផ្សារទំនើបទាំង ៣ នៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លាអាមេរិក បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជារួមមាន គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១, គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី៣។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅស្ដីពីការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ផ្សារ ពី១៤ប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក។

396304655 659450719650932 2393245696594938029 N

សម្រាប់នៅកម្ពុជា ក្រុមហ៊ុន AEON Mall បានឈានជើងចូលនៅក្នុងឆ្នាំ២០១៤ ដោយបានសម្ពោធដាក់ឲ្យដំណើរការផ្សារទី១ របស់ខ្លួននៅអំឡុងខែមិថុនា ដោយផ្សារអ៊ីអនទី១នេះ មានទីតាំងស្ថិតនៅក្បែរស្ថានទូតអូស្ដ្រាលី។ ចំពោះផ្សារទំនើបទី២ មានទីតាំងនៅខណ្ឌសែនសុខ បានបើកដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០១៨។ ដោយឡែកសម្រាប់ផ្សារទំនើបទី៣ មានទីតាំងនៅខណ្ឌមានជ័យ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ បានបើកដំណើរការកាលពីចុងឆ្នាំ២០២២៕

425385415 794342416057360 454529135336901470 N

425368209 794342389390696 8226828914062796898 N

396220486 659452429650761 4885153643162837937 N