Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសចិនរៀបចំវេទិកាពិភាក្សាស្តីពីផលប៉ះពាល់នៃវិស័យបញ្ញាសិប្បនិម្មិត (AI)

Media LNN | Jun 27, 2023
ប្រទេសចិនរៀបចំវេទិកាពិភាក្សាស្តីពីផលប៉ះពាល់នៃវិស័យបញ្ញាសិប្បនិម្មិត (AI)
Clinic narith

ចិន៖ អង្គការសន្និសីទអ៊ីនធឺណិតពិភពលោក កាលពីដើមសប្តាហ៍នេះ បានរៀបចំវេទិកាសន្ទនាជាលើកដំបូងស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតទៅលើអនាគតមនុស្សជាតិ ស្ថិតក្នុងទីក្រុង Qufu ខេត្ត Shandong ភាគខាងកើតប្រទេសចិន ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញនៅជុំវិញពិភពលោក ដើម្បីធើ្វការពិភាក្សាដេញដោលគ្នាលើប្រធានបទពាក់ព័ន្ធនឹងការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ (AI) ។

ក្រុមអ្នកតំណាងជាង ៤០០នាក់ មកពីជាង១០ប្រទេសនិងតំបន់ បានចូលរួមនៅក្នុងកិច្ចពិភាក្សាខាងលើ រួមមានទាំងការចូលរួមតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលផ្តោតសំខាន់ទៅលើប្រធានបទស្តីអំពី "យុគសម័យ (AI) " ក្នុងការកសាងពិភពឌីជីថលសម្រាប់ការប្រាស្រ័យទាក់ទង ការសិក្សារៀនសូត្រ និងការធើ្វបរិយាបន្នកម្ម" ។

ស្របពេលបច្ចេកវិទ្យា (AI) កំពុងទទួលបានការប្រើប្រាស់យ៉ាងសកម្មនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ វាក៏បានបង្កជាក្តីបារម្ភមួយចំនួនចំពោះលទិ្ធភាពដែលបច្ចេកវិទ្សាខួរក្បាលសិប្បនិម្មិតមួយនេះ អាចវិវត្តន៍ទៅរកភាពឆ្លាតវៃដោយខ្លួនឯង និងមានលក្ខណស្វ័យភាពក្នុងការធើ្វសេចក្តីសម្រេចចិត្តនានា ដោយផ្ទុយពីកម្មវត្ថុដែលគេបានបង្កើតឡើង។ វេទិកាសន្ទនាដដែលនេះ ក៏បានព្យាយាមប្រើប្រាស់នូវទស្សនវិជ្ជាល្អៗរបស់ក្រុមអ្នកប្រាជ្ញចិនពីបុរាណកាល សម្រាប់រិះរកមធ្យោបាយលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យា (AI) ឱ្យបានសមស្របក្នុងទិសដៅដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិទៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងសន្និសិទរយៈពេលបីថ្ងៃបានចាប់ផ្តើមពីថ្ងៃអាទិត្យកន្លងទៅ បានធើ្វការជជែកដេញដោលគ្នាជាច្រើនលើប្រធានបទសំខាន់ៗដូចជា "ការអភិវឌ្ឍន៍បច្ចេកវិទ្យា (AI) ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត" "បច្ចេកវិទ្យា (AI) សម្រាប់វិស័យឧស្សហ៍កម្ម" រួមទាំងប្រធានបទស្តីពី "អរិយធម៌របស់មនុស្សជាតិនាយុគសម័យបញ្ញាសិប្បនិម្មិត" ៕