សហរដ្ឋអាមេរិកកំពុងពិចារណាលើការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន ដោយក្នុងនោះសូម្បីតែបន្ទះឈីប A800 ដែលផលិតដោយក្រុមហ៊ុន Nvidia ដោយគ្មាអាជ្ញាប័ណ្ណហាមឃាត់ក្នុងការនាំចេញពិសេសរបស់អាមេរិកក៏ត្រូវបានបញ្ឈប់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់អាមេរិកចំនួន ៣រួមមាន Nvidia, Micron និង AMD គឺជាគោលដៅចម្បងដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកដែលជាប់ក្នុងជម្លោះរវាងប្រទេសចិន និងរដ្ឋបាល Biden។ កាលខែកញ្ញាកន្លងទៅ Nvidia ធ្លាប់បាននិយាយថា មន្ត្រីអាមេរិកបានស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូរកំពូលពីសម្រាប់ការងារបញ្ញាសិប្បនិម្មិត (AI) ទៅកាន់ប្រទេសចិន។
ប៉ុន្មានខែក្រោយមក Nvidia ដែលដឹកនាំដោយ CEO លោក Jensen Huang បាននិយាយថា ខ្លួននឹងផ្តល់ជូននូវបន្ទះឈីបកម្រិតខ្ពស់ថ្មីមួយដែលមានឈ្មោះថា A800 នៅក្នុងប្រទេសចិន ដើម្បីបំពេញតាមច្បាប់គ្រប់គ្រងការនាំចេញ។