Alynana Media Cambodia
Icon Collap
clinic narit

ស្ថាប័នសារព័ត៌មានមួយប្រើ AI ឱ្យធ្វើជាពិធីករ ដើម្បីការពារការបង្ក្រាបពីរដ្ឋាភិបាល

Media LNN | Sep 05, 2024
ស្ថាប័នសារព័ត៌មានមួយប្រើ AI ឱ្យធ្វើជាពិធីករ ដើម្បីការពារការបង្ក្រាបពីរដ្ឋាភិបាល
Clinic narith

ស្ថាប័នសារព័ត៌មានមួយនៅប្រទេសវេណេស៊ុយអេឡា បានប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬ AI ឱ្យធ្វើជាពិធីករ ឬអានព័ត៌មានជំនួសមនុស្ស ដើម្បីការពារពីការបង្ក្រាបរបស់អាជ្ញាធររដ្ឋាភិបាល។ នេះជាការវិវត្តថ្មីមួយទៀតសម្រាប់វិស័យសារព័ត៌មាននៅលើពិភពលោក ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

លោក ខាឡូស ហ៊ឺតាស (Carlos Huertas) នាយកអង្គការ Connectas ដែលមានមូលដ្ឋាននៅប្រទេសកូឡុំប៊ី បានប្រើបញ្ញាសិប្បនិមិត្តឱ្យធ្វើជាពិធីករអានព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននៅប្រទេសវេណេស៊ុយអេឡា ក្នុងបំណងការពារអ្នកសារព័ត៌មានពីការបង្ក្រាបរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ។

បើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានឱ្យដឹងថា អ្នកសារព័ត៌មានយ៉ាងតិច១០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីពាក់កណ្ដាលខែមិថុនា ហើយមកដល់ពេលនេះអ្នកសារព័ត៌មានចំនួន៨នាក់ កំពុងជាប់ក្នុងពន្ធនាគារនៅឡើយ ក្រោមបទល្មើសមួយចំនួនរួមទាំងអំពើភេរវកម្មផងដែរ៕