Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកអាមេរិក Amazonបញ្ឈប់ការងារ៩០០០កន្លែង

Admin Alynana | Mar 22, 2023
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកអាមេរិក Amazonបញ្ឈប់ការងារ៩០០០កន្លែង
Clinic narith

ក្រុមហ៊ុន Amazon.com, Inc. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាមេរិកផ្តោតលើពាណិជ្ជកម្មអេឡិចត្រូនិក ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅសប្តាហ៍នេះ បានប្រកាសផ្អាកការងារ៩០០០កន្លែង ដើម្បីបន្ធូបន្ថយសម្ពាធសេដ្ឋកិច្ច។

ក្រុមហ៊ុនបាននិយាយនៅថ្ងៃចន្ទទី ២០ ខែមីនាឆ្នាំ២០២៣ថា ខ្លួននឹងកាត់បន្ថយការងារប្រមាណ ៩០០០ ផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងរលកបោកបក់មិនល្អលើសេដ្ឋកិច្ចនៅរយៈពេលចុងក្រោយនេះ។ ការកាត់បន្ថយនេះ នឹងត្រូវសម្រេចចិត្តធ្វើឡើងផ្អែកលើការវាយតម្លៃបុគ្គលិក ចាប់ផ្តើមពីខែមេសាក្រោយនេះ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១.៨%។ នៅក្នុងការកត់សម្គាល់មួយទៅកាន់បុគ្គលិក បង្ហោះតាមអ៊ីនធឺណិតដោយគណនីក្រុមហ៊ុន Amazon នាយកប្រតិបត្តិរបស់ខ្លួន Andy Jassy បាននិយាយថា ការសម្រេចចិត្តនេះកើតចេញពីការវិភាគជាបន្តបន្ទាប់នៃអាទិភាព និងភាពមិនច្បាស់លាស់មកពីវិបត្តិសេដ្ឋកិច្ច។
amazon_deepens_tech_sector_gloom_with_another_9_000_layoffs_checkout

ការសម្រេចចិត្តនេះធ្វើឡើង ក៏បន្ទាប់ពីមានព័ត៌មានឈប់សម្រាកជាច្រើន នៅក្នុងវិស័យបច្ចេកវិទ្យា នៅតាមសាជីវកម្មល្បីៗមួយចំនួនរបស់ពិភពលោក រួមមានដូចជា Microsoft Corp និង Alphabet Inc ជាដើម សុទ្ធតែកាត់បន្ថយចំនួនបុគ្គលិកកៅអីការងារ។
0x0-1

ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់អង្គភាពផ្សាយវីដេអូរបស់បុតសម្ព័ន្ធ Amazon Twitch ផងដែរ ខណៈនាប៉ុន្មានខែថ្មីៗនេះសរុបទៅ Amazonបានបញ្ឈប់ការងារសរុប២៧០០០កន្លែងហើយ ស្មើនឹង ៩%នៃនៃកម្លាំងពលកម្មសរុប ៣០០,០០០នាក់៕