ក្រុមហ៊ុន Amazon.com Inc បានប្រកាសថា ខ្លួននឹងបង្កើនការវិនិយោគបន្ថែមរហូតដល់ ២៦ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា នៅឆ្នាំ ២០៣០ខាងមុខនេះ។
ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណិតធំជាងគេលើពិភពលោក Amazon បានប្រកាសថា ខ្លួននឹងបង្កើនការវិនិយោគនៅឥណ្ឌារហូតដល់ ២៦ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដោយចាក់បន្ថែម ៦.៥ពាន់លានដុល្លារទៅក្នុងការវិនិយោគថ្មី ដែលបានគ្រោងទុកនៅក្នុងសេចក្តីប្រកាសមួយ ដែលបានធ្វើឡើងបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក អេនឌី ជេសស៊ី បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅសហរដ្ឋអាមេរិក។