Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរចិន គ្រោងផាកពិន័យក្រុមហ៊ុន Ant Group ជាង ១ពាន់លានដុល្លារ បញ្ចប់សំណុំរឿងជិត ៣ឆ្នាំ

Media LNN | Jul 07, 2023
អាជ្ញាធរចិន គ្រោងផាកពិន័យក្រុមហ៊ុន Ant Group ជាង ១ពាន់លានដុល្លារ បញ្ចប់សំណុំរឿងជិត ៣ឆ្នាំ
Clinic narith

អាជ្ញាធរចិន ទំនងអាចប្រកាសពីការផាកពិន័យយ៉ាងតិច ៨ពាន់លានយ៉ន់ ឬប្រមាណ ១,១ពាន់​លានដុល្លារ ទៅលើក្រុមហ៊ុន Ant Group ដើម្បីបញ្ចប់​រឿងក្ដីក្ដាំ​ទាក់ទង​នឹង​កំណែទម្រង់​បទបញ្ញត្តិ​ថ្មី​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រឿងក្ដីរវាងធនាគារប្រជាជនចិន (PBOC) ជាមួយនឹង​ក្រុមហ៊ុន​មហាសេដ្ឋី Jack Ma គឺកើតឡើងតាំងពីចុងឆ្នាំ ២០២០ បន្ទាប់ពី​ចិន​បាន​ចេញ​កំណែទម្រង់ថ្មី ហើយ​វា​គ្រោង​នឹង​បិទបញ្ចប់ឆាប់ៗនេះ ដោយការផាកពិន័យ។

7-doanthethaovn-rker26-8-5-40-289

ការផាកពិន័យដែលនឹងក្លាយជាការផាកពិន័យ​ធំបំផុត សម្រាប់​ក្រុមហ៊ុនអ៊ីនធឺណិតក្នុងស្រុក​មួយនេះ នឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុន Fintech ដើម្បីធានាបាននូវ​អាជ្ញាប័ណ្ណ​ហិរញ្ញវត្ថុ ការពង្រីកខ្លួន និងជាចុងក្រោយគឺ ប្រកាសចូលខ្លួនក្នុងទីផ្សារភាគហ៊ុនឡើងវិញ។

សូមជម្រាបដែរថា កាលពីខែមេសា អាជ្ញាធរចិនធ្លាប់ចង់ផាកពិន័យក្រុមហ៊ុន​មហាសេដ្ឋីចិន Jack Ma ក្នុងទំហំទឹកប្រាក់ ៥ពាន់លានយ៉ន់ ប៉ុន្តែ​ឆ្លងកាត់​ការពិនិត្យ​ឡើងវិញ ពួកគេ​ក៏​សម្រេច​ផាកពិន័យ​យ៉ាងតិច ៨ពាន់លានយ៉ន់ ទៅលើក្រុមហ៊ុន Ant Group៕

9c2646a975e6250efa03d023ca0816bb_w_800_h_450-45