Alynana Media Cambodia
Icon Collap
clinic narit

ធនាគារធំទី៣អាមេរិកពិចារណាឈប់រកស៊ីជាមួយApple ក្រោយពីខាតលុយរាប់ពាន់លាន$

Media LNN | Jul 03, 2023
ធនាគារធំទី៣អាមេរិកពិចារណាឈប់រកស៊ីជាមួយApple ក្រោយពីខាតលុយរាប់ពាន់លាន$
Clinic narith

 ធនាគារ Goldman Sachs ដែលជាធនាគារពាណិជ្ជធំបំផុតទី៣របស់សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងការពិចារណាថានឹងឈប់ធ្វើជាដៃគូរកស៊ីជាមួយក្រុមហ៊ុន Apple ដែលជាក្រុមបច្ចេកវិទ្យាធំរបស់អាមេរិកក្រោយពីខ្លួនបានខាតបង់លុយអស់រាប់ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាឥឡូវនេះធនាគារ Goldman Sachs ដែលជាធនាគារវិនិយោគដ៏ធំកំពុងពិចារណាចែកផ្លូវគ្នាជាមួយអាមេរិក។ លោក David Solomon នាយកប្រតិបត្តិរបស់ធនាគារ Goldman Sachs បានឲ្យដឹងកាលពីខែតុលាឆ្នាំ២០២២ថាគម្រោងភាពជាដៃគូជាមួយ Apple មានសពុលភាពរហូតដល់ឆ្នាំ២០២៩ប៉ុន្ដែបច្ចុប្បន្នគម្រោងនេះអាចត្រូវបានផ្លាស់ប្ដូរនិងកែប្រែវិញ។

ធនាគារ Goldman Sachs បានចាប់ផ្ដើមផ្ដល់សេវាកម្មផ្ដល់កាតឥណទានដែលហៅថា Apple card ដោយចាប់ផ្ដើមសហការជាមួយ Apple កាលពីឆ្នាំ២០១៩។ បន្ទាប់មកធនាគារនិងក្រុមហ៊ុន Apple ក៏បានដាក់ដំណើរការគណនីសន្សំជាមួយApple និងសេវាកម្មបង់រំលស់កាលពីពេលថ្មីៗនេះ។យ៉ាងណាមិញសេវាកម្មដែលបានរៀបរាប់ខាងលើ ធនាគារ Goldman Sachs បានពិភាក្សាពីផ្ទេរសេវាកម្មនេះទៅឲ្យ American Express ជាអ្នកផ្ដល់ឲ្យវិញម្ដង។

ធនាគារធំទី៣របស់អាមេរិកមួយនេះបានឲ្យដឹងខ្លួនបានខាតបង់លុយប្រមាណជា៣ពាន់លានដុល្លារពីការធ្វើប្រតិបត្តិការសេវាធនាគាររបស់អតិថិជនចាប់តាំងពីខ្លួនបានសហការជាមួយ Apple។ ក្រោយពីពិចារណាចង់ចែកផ្លូវលែងចង់ធ្វើជាដៃគូជាមួយ Apple ធនាគារនេះក៏កំពុងពិចារណាឈប់ផ្ដល់កាតឥណទានជាមួយក្រមហ៊ុនGeneral Mootors ដែលហៅកាត់ថាGMផងដែរ។

 គួរបញ្ជាក់ផងដែរធនាគារ Goldman Sachs គឺជាធនាគារវិនិយោគដ៏ធំរបស់អាមេរិក ហើយកាលពីខែមករានិងឧសភាឆ្នាំ២០២៣នេះ ធនាគារបានប្រកាសកាត់បុគ្គលិកចេញជាបន្តបន្ទាប់ខណៈស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់៕