Alynana Media Cambodia
Icon Collap
clinic narit

Apple ប្រឈម​នឹង​ការប្តឹង​ទាមទារ​សំណង​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​

Media LNN | Jul 26, 2023
Apple ប្រឈម​នឹង​ការប្តឹង​ទាមទារ​សំណង​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​
Clinic narith

នៅ​ថ្ងៃទី​ ២៥​ ខែកក្កដា​នេះ​ ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុន​នេះបាន​ក្លាយជា​គោលដៅ​នៃ​ការ ប្តឹង​ទាមទារ​សំណង​រហូត​ទៅដល់ ​៧៨៥​ លាន​ផោន (១ ​ពាន់​លាន​ដុល្លារ​) ពី​សំណាក់​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ប្រមាណ​ ១ ៥០០​ នៅ​ចក្រភព​អង់គ្លេស​ ជុំវិញ​ការគិតថ្លៃ​សេវា App Store របស់ខ្លួន​។​

​សេវាកម្ម​របស់​ក្រុមហ៊ុន Apple ដែល​រាប់បញ្ចូល​ទាំង App Store មាន​ប្រាក់ចំណូល​កើនឡើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​សម្រាប់​ពេលនេះ​ត្រឹម​ ១ ​ត្រីមាស​ក្រុមហ៊ុន Apple អាច​រកចំណូលបាន​ ២០ ​ពាន់​លាន​ដុល្លារ​ ពី​កម្មវិធី​ទាំងនោះ​។​

​ក្រុមហ៊ុន Apple ខ្លួនឯង​ធ្លាប់បាន​លើកឡើងថា​ ៨៥% នៃ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅលើ App Store មិន​តម្រូវឱ្យ​បង់​កម្រៃជើងសារ​ណាមួយ​ឡើយ​ដោយ​គោលដៅ​នេះ ​គឺ​ដើម្បី​ជួយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​អឺរ៉ុប​ក្នុង​ការចូល​ទៅកាន់​ទីផ្សា​រ​ និង​ពង្រីក​ខ្លួន​ឱ្យ​ដល់ដៃ​អតិថិជន​ដែលមាន ​១៧៥ ​ប្រទេស ​ជុំវិញ​ពិភពលោក​តាមរយៈ App Store​។​

​ទោះជា​យ៉ាងណាក៏ដោយ​ថ្មីៗ​នេះ​កម្រៃជើងសារ​ដែល Apple បានដាក់​ក្នុង​រង្វង់​ ១៥% ទៅ​ ៣០% ទៅលើ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​មួយចំនួន​សម្រាប់​ការដាក់​កម្មវិធី​របស់​ពួកគេ​លើ Apple Store កំពុង​រង​ការរិះគន់​ដោយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ផ្ទាល់​ហើយ​ការណ៍​នោះ​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​រំលោភបំពាន​ទំនុកចិត្ត​នៅក្នុង​ប្រទេស​មួយចំនួន​ដែរ​។​

​បណ្តឹង​កើតមានឡើង​ពី​សំណាក់​ចក្រភព​អង់គ្លេស​នៅ​សាលាឧទ្ធរណ៍​ដែល​តំណាងឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ចំនួន​ ១ ៥៦៦ ​នាក់​។​ បណ្តឹង​នេះ ​ត្រូវបាន​ប្តឹង​ដោយ​លោក Sean Ennis ជា​អតីត​សេដ្ឋវិទូ​នៅ OECD និង​ជា​សាស្ត្រាចារ្យ​នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​ប្រកួតប្រជែង​នៅ​សាកលវិទ្យាល័យ East Anglia​។​

 

​លោក Ennis បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ការគិតថ្លៃ​របស់ Apple ទៅលើ​អ្នកបង្កើត​កម្មវិធី​ គឺ​ហួសហេតុ​ហើយ​អាចធ្វើ​ទៅបាន​ដោយសារតែ​ការ​ផ្តាច់មុខ​របស់ខ្លួន​លើ​ការ​ចែកចាយ​កម្មវិធី​ទៅកាន់ iPhone និង iPads»​។​

​លោក​បាន​បន្តថា​ ការចោទប្រកាន់​នេះ ​គឺ​អយុត្តិធម៌​និង​បំពាន​តម្លៃ​ទៅលើ​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទាំង​អស់ហើយ​កត្តា​នេះ​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកបង្កើត​កម្មវិធី​និង​អ្នកទិញ​កម្មវិធី​នោះ​ផងដែរ​៕