Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាល្លឺម៉ង់ នឹងចំណាយ ៤.៣ពាន់លានដុល្លារ ទិញប្រព័ន្ធមីស៊ីល Arrow-3 ពីអ៉ីស្រាអែល

Media LNN | Jun 15, 2023
អាល្លឺម៉ង់ នឹងចំណាយ ៤.៣ពាន់លានដុល្លារ ទិញប្រព័ន្ធមីស៊ីល Arrow-3 ពីអ៉ីស្រាអែល
Clinic narith

(បែរឡាំង)៖ សភាជាតិនៃប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow-3 ពីប្រទេស អ៉ីស្រាអែល ក្នុងទំហំទឹកប្រាក់ ៤.៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow-3 ត្រូវបានរចនាឡើង ដើម្បីបំផ្លាញមីស៊ីលបាលិស្ទីគ នៅលើបរិយាកាសផែនដី ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ ផ្ដល់ការការពារដល់ប្រទេសអឺរ៉ុបដទៃទៀតស្ថិតនៅក្បែរអាល្លឺម៉ង់ផងដែរ។ គណៈកម្មាធិការគ្រប់គ្រងកញ្ចប់ថវិកានៃសភាជាន់ទាបអាល្លឺម៉ង់ បានផ្ដល់ភ្លើងបៃតង កាលពីថ្ងៃពុធសប្ដាហ៍នេះ សម្រាប់ការចំណាយក្នុងដំណាក់កាលទី១ ចំនួន ៦០៧លានដុល្លារ លើការទិញប្រព័ន្ធមីស៊ីល Arrow-3 ពីអ៉ីស្រាអែល។ ចំណែក ការចុះហត្ថលេខាលើការទិញប្រព័ន្ធមីស៊ីលនេះអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៣ ហើយការប្រគល់អាចនឹងធ្វើឡើងនៅត្រីមាស ចុងក្រោយក្នុងឆ្នាំ២០២៥។

គួរបញ្ជាក់ថា កញ្ចប់ថវិកាសម្រាប់ទិញប្រព័ន្ធមីស៊ីល Arrow-3 នឹងត្រូវយកចេញពីកញ្ចប់ថវិកា ១០៨ពាន់លានដុល្លារដែលប្រកាសដោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ដើម្បីពង្រឹងសមត្ថភាពយោធារបស់អាល្លឺម៉ង់ នៅចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕