សម្តេច តែជោ បានមានប្រសាសន៍ថា ភាគរយនៃការលើកពេលកិច្ចប្រជុំ អាសុី-អឺរ៉ុប ទៅឆ្នាំ២០២១គឺភាគរយច្រើន ព្រោះដើម្បីទប់ស្កាត់ការរាលដាលកូវីដ ជាពិសេសបណ្តាប្រទេសមួយចំនួនគេមិនអាចចូលមកប្រជុំបាន។
សូមជំរាបផងដែរថា កិច្ចប្រជុំអាសុី-អឺរ៉ុបកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះដែលនឹងប្រព្រឹត្តទីខែវិច្ឆកាឆ្នាំ២០២០ខាងមុខនេះ។
សម្តេច តេជោ បញ្ជាក់បន្ថែមថា អាចមានការប្រែប្រួលអាស្រ័យទៅលើស្ថានជាក់ស្តែង។