Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាមេរិកនឹងបញ្ចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅកាន់បណ្ដាប្រទេសដទៃ

Admin Alynana | Apr 27, 2021
អាមេរិកនឹងបញ្ចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅកាន់បណ្ដាប្រទេសដទៃ
Clinic narith

អាមេរិកនឹងបញ្ចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅកាន់បណ្ដាប្រទេសដទៃ នៅពេលដែលវ៉ាក់សាំងទាំងនេះមានគ្រប់គ្រាន់។ អាមេរិកប្រកាសក្រោយពេលសហគមន៍អន្តរជាតិរិះគន់ ទៅលើខ្លួនដែលបានទិញវ៉ាក់សាំងស្តុកទុក ដែលទង្វើនេះបង្កផលវិបាកដល់ប្រទេសដែលកំពុងត្រូវការ។

នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃ២៦ មេសា ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវទៅដល់ប្រទេសនានានៅលើពិភពលោកកុំឱ្យទិញវ៉ាក់សាំងទៅស្តុកទុក និងប្រើវ៉ាក់សាំងជាឧបករណ៍នយោបាយ ដែលនាំឱ្យប៉ះពាល់ដល់ការដោះស្រាយវិបត្តិបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។

“កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងថ្លៃសមរម្យ ជាពិសេសសំរាប់ប្រទេសកំពុងអភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics)។