Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បន្ទាប់ពី Barca ត្រូវបានជ្រុះចេញពីឈែមពានលិក Messiជូនដំណឹងទៅ Barce ពីការចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ

Sang Kim | Aug 17, 2020
បន្ទាប់ពី Barca ត្រូវបានជ្រុះចេញពីឈែមពានលិក Messiជូនដំណឹងទៅ Barce ពីការចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ
Clinic narith

(បាសេឡូណា)៖ កំពូលតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ក្លិប FC Barcelona រួចហើយពីបំណងចាកចេញនារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ 7m Sport នៅថ្ងៃនេះ។

Messi មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពី Barca ត្រូវបានជ្រុះចេញពី UEFA Champions League យ៉ាងអាម៉ាស់ កាលពីរាត្រីថ្ងៃសុក្រក្រោមថ្វីជើងរបស់ក្រុមខ្លារខិន Bayern Munich របស់អាល្លឺម៉ង់ដោយលទ្ធផល ៨-២ មិននឹកស្មានដល់។

តាមសេចក្តីរាយការណ៍ Messi បានគំរាមថា នឹងលាឈប់ប្រសិនបើមិនមានការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់ឡើងវិញទេនោះ ប៉ុន្តែគាត់មិនមានឆន្ទៈក្នុងការរង់ចាំការផ្លាស់ប្តូរនេះទេ ហើយគាត់ចង់ចាកចេញភ្លាមៗផងដែរ។

ប្រភពដែលជិតស្និទ្ធនឹង Messi ត្រូវបានគេដកស្រង់ចេញផ្សាយថា «គាត់មិនដែលបានឃើញ Leo តាំងចិត្តចាកចេញដូចពេលនេះទេ ដូចករណី Neymar បានចាកចេញពី Barca ទៅចូលរួមជាមួយ Paris Saint-Germain ក្នុងឆ្នាំ២០១៧ អីចឹង»។

តែបើយោងតាមការចេញផ្សាយរបស់ Sport Catalan បានឲ្យដឹងថា Barcelona បានបដិសេធចំពោះការអះអាងនេះ និងបានលើកឡើងថា «គាត់មានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២១ ជាមួយតម្លៃទិញផ្តាច់កិច្ចសន្យាដល់ទៅ ៦៣៣លានផោន ដែលស្មើនឹង ៨២៩លានដុល្លារឯណោះ»។

Messi វ័យ ៣៣ឆ្នាំមានភាពស្រងាកចិត្តក្នុងជីវិតនៅឯក្លិបអ្នកមានបុណ្យតាំងពីកុមារភាពរបស់គាត់ បន្ទាប់ពីមានបញ្ហាជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ក្រោមកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ពេលគាត់អាចចាកចេញពីទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន ប៉ុន្តែគាត់ហាក់ដូចជាប្តេជ្ញាថា នឹងចាកចេញនៅរដូវក្តៅនេះណាស់។

Messi រកបាន ៣១គ្រាប់ និងបញ្ជូនបាល់បាន ២៦ដងពីការបង្ហាញខ្លួន ៤៤ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះដោយពុំឈ្នះពានរង្វាន់ណាមួយឡើយ៕