Alynana Media Cambodia
Icon Collap
clinic narit

លោក Biden ជំរុញ​ឱ្យ​ចាត់វិធានការ​បញ្ឈប់​ហិង្សា​ដោយ​អាវុធ ខណៈ​ពិភពលោក​សម្ដែង​ភាព​តក់ស្លុត

Admin Alynana | May 26, 2022
លោក Biden ជំរុញ​ឱ្យ​ចាត់វិធានការ​បញ្ឈប់​ហិង្សា​ដោយ​អាវុធ ខណៈ​ពិភពលោក​សម្ដែង​ភាព​តក់ស្លុត
Clinic narith

​សហរដ្ឋអាមេរិក៖ មួយថ្ងៃ​បន្ទាប់ពី​ខ្មាន់កាំភ្លើង​អាយុ 18ឆ្នាំ​ម្នា​ក់បាន​បាញ់សម្លាប់​កុមារ 19នាក់ និង​គ្រូបង្រៀន​ 2​នាក់​នៅ​សាលាបឋមសិក្សា​មួយកន្លែង​ក្នុង​រដ្ឋ​តិច​សាស់ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​នៅ​សេត​វិមាន ​មុន​ពេល​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ស្តីពី​ការ​គ្រប់គ្រង​នគរបាល ដែល​លោក​បាន​និយាយ​ថា ​លោក​មិន​សប្បាយចិត្ត និង​ធុញថប់​ចំពោះ​ភាព​បរាជ័យ​ក្នុងការ​ដោះស្រាយ​ហិង្សា​ដោយ​កាំភ្លើង​។

​លោក Biden សួរថា តើ​គោលការណ៍​គ្រឹះ​នៅឯណា ឯណា​ទៅ​ភាពក្លាហាន​ក្នុងការ​ប្រឈម​ទៅនឹងការអូសទាញ​ដ៏​មាន​ឥទ្ធិពល​? លោក​ប្រធានាធិបតី​និយាយថា កំណែទម្រង់​កាំភ្លើង​ជាទូទៅ​អាច​ត្រូវបានអនុម័ត​ ដែល​នឹង​គ្មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​វិសោធនកម្ម​លើក​ទី​ពីរ​នោះទេ​។ ​លោក​បាន​អំពាវនាវ​ដល់​សភា​ឱ្យ​សម្រេច​ជំហាន​ក្នុងដំណាក់កាល​សមស្រប ដើម្បី​ទទួលយក​អ្នក​ដែលលោក​ជ្រើសរើស​ ឲ្យ​ធ្វើជា​ប្រធានការិយាល័យ​គ្រឿង​ស្រវឹង ថ្នាំជក់ អាវុធ និង​គ្រឿងផ្ទុះ​។​ លោក Steve Dettelbach នឹង​ក្លាយជា​ប្រធានការិយាល័យ​គ្រឿង​ស្រវឹង ថ្នាំជក់ អាវុធ និង​គ្រឿងផ្ទុះ (ATF) ដែល​ត្រូវបាន​ជ្រើសរើស​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​។ ​លោក Biden និយាយថា លោក​ និង​ស្ត្រី​ទីមួយលោកស្រី ​Jill Biden មាន​ផែន​ការធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ Texas នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ពិភពលោក​បានបង្ហាញ​ភាព​តក់ស្លុត ចំពោះ​ការសម្លាប់​រង្គាល​កុមារ​ជា​សិស្សសាលា​នៅ​រដ្ឋ​តិច​សាស់ ដែល​មួយចំនួន​បាន​ចោទ​ជា​សំណួរ​ថ្មីៗ​ថា ​តើ​សហរដ្ឋអាមេរិក​អាចធ្វើ​ឲ្យ​ប្រសើរ​ខ្លួនឯង​ជា​គំរូ​ដល់​ពិភពលោក​ ប្រកបដោយ​ប្រសិទ្ធ​ភាព​បានដែរ ​ឬទេ​។​ ​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក ព្រមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres ដែល​កម្រ​នឹង​ថ្លឹងថ្លែង​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​សហរដ្ឋអាមេរិក ទាំងអស់គ្នា​បាន​សម្តែងភាព​តក់ស្លុត​ចំពោះការបាញ់សម្លាប់​កុមារ 19នាក់ និង​គ្រូបង្រៀន​ 2​នាក់​នៅ​រដ្ឋ​តិច​សាស់៕