Alynana Media Cambodia
Icon Collap
clinic narit

លោក Biden នឹង​លើកឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ជំនួប​នៅ​អេហ្ស៊ីប​និង​កម្ពុជា

Admin Alynana | Nov 10, 2022
លោក Biden នឹង​លើកឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ជំនួប​នៅ​អេហ្ស៊ីប​និង​កម្ពុជា
Clinic narith

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​គម្រោង​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ដែល​នៅ​ទីនោះ​លោក​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ទីនោះ​លោក​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន (ASEAN)។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​យោង​លើ​សម្ដី​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អាមេរិក។

លោក Biden នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នឹង​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi នៅថ្ងៃ​សុក្រ​ខាង​មុខ​នៅ​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី២៧របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) ហើយ​លោក «នឹង​មិន​អឹមអៀម​នៅ​ក្នុង​ការលើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​និយាយ​ជាមួយ​នឹង​មេដឹកនាំ​បរទេស​នោះ​ទេ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក Biden ប្រាប់​ពួក​អ្នក​កាសែត។

បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​ផង​ដែរ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក Biden ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន នៅ​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ទៀត​របស់​រដ្ឋបាល​លោក Biden បាន​និយាយ​ថា៖ «អ្នក​អាច​រំពឹងទុក​ថា លោក​ប្រធានាធិបតី Biden នឹង​លើកឡើង​អំពី​ទស្សនៈ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សារៈសំខាន់​នៃ​ការគាំទ្រ​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​បាន​ប្រទេស​មួយ​ដែល​មាន​វិបុលភាព លទ្ធិ​ប្រជាធិបតេយ្យ និង​ឯករាជ្យភាព និង​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ​រួម​មាន​ទាំងក្ដី​បារម្ភ​របស់​យើង​អំពី​បញ្ហា​ជាក់លាក់​មួយ​ចំនួន​ផង​ដែរ»។

ចាប់តាំង​ពី​ការបោះឆ្នោត​សភា​ឆ្នាំ២០១៨មក​ដែល​គណបក្ស​របស់​លោក ហ៊ុន សែន ​បាន​ឈ្នះ​អាសន:​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​មក របប​របស់​លោក ហ៊ុន សែន ​បាន​បង្កើន​ការចាប់ខ្លួន​ពួក​អ្នក​ប្រឆាំង៕