Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក Biden ពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការ ណាតូ ដើម្បីធ្វើការព្យាបាលសរសៃធ្មេញរបស់លោក

Media LNN | Jun 13, 2023
លោក Biden ពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការ ណាតូ ដើម្បីធ្វើការព្យាបាលសរសៃធ្មេញរបស់លោក
Clinic narith

សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការណាតូ និងថែមទាំងលុបចោលព្រឹត្តិការណ៍សាធារណៈផ្សេងទៀតរបស់លោកកាលពីថ្ងៃចន្ទ ដើម្បីធ្វើការព្យាបាលសរសៃធ្មេញរបស់លោក 967aec83ef58ffa0e49454cf0734c788-45ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត Kevin O’Connor បាននិយាយថា លោក Biden មានអាការៈឈឺធ្មេញខ្លាំងកាលពីថ្ងៃអាទិត្យ ហើយបន្ទាប់ពីឆ្លងកាត់ការថតកាំរស្មីអ៊ិចបានបង្ហាញថា លោក Biden នឹងត្រូវការដកធ្មេញដែលឈឺចុកចាប់មួយនេះ ។11-IMG_6459-23

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា លោក Biden ដែលបច្ចុប្បន្នមានវ័យ ៨០ ឆ្នាំកាន់តែឈឺធ្មេញខ្លាំងទៅៗនៅថ្ងៃចន្ទ និងទទួលការចាក់ថ្នាំស្ពឹកផងដែរ ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានផ្ទេរការងារណាមួយទៅឲ្យលោកស្រីអនុប្រធានាធិបតី Kamala Harris នៅក្រោមវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកនោះទេ ។គួរបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីរបស់លោកប្រធានាធិបតី Joe Biden ជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ ដែលតាមកាលវិភាគកំណត់គឺធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានលើកពេលមកថ្ងៃអង្គារនេះវិញ បន្ទាប់ពីទទួលការព្យាបាលរួចរាល់ ៕