Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ ច្រានចោលការជំនួសតំណែងបេក្ខជនរបស់លោក Biden

Media LNN | Jul 01, 2024
សមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ ច្រានចោលការជំនួសតំណែងបេក្ខជនរបស់លោក Biden
Clinic narith

បណ្ដាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) បានច្រានចោលលទ្ធភាពនៃការជំនួសបេក្ខភាពលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកធ្វើមិនបានល្អក្នុងការជជែកដេញដោល ហើយបានអំពាវនាវឱ្យសមាជិកគណបក្សផ្តោតលើផលវិបាកនៃអាណត្តិប្រធានាធិបតីលើកទីពីររបស់លោក ដូណាល់ ត្រាំ (Donald Trump) ជំនួសវិញ។

បន្ទាប់ពីមានការវែកញែកជាច្រើនថ្ងៃអំពីរាត្រីដ៏រអាក់រអួលរបស់លោក បៃដិន នៅលើវេទិកាជជែកដេញដោលជាមួយលោក ត្រាំ បណ្ដាមេដឹកនាំគណបក្សប្រជាធិបតេយ្យបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការអំពាវនាវឱ្យគណបក្សពួកគេជ្រើសរើសបេក្ខជនប្រធានាធិបតីវ័យក្មេងសម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។

ការអំពាវនាវឱ្យលោក បៃដិន ចុះចេញពីតំណែងបានបន្តចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនមក ហើយការស្ទង់មតិក្រោយការជជែកដេញដោលរបស់សារព័ត៌មាន ស៊ីប៊ីអេស (CBS) បានបង្ហាញពីការកើនឡើង ១០ ពិន្ទុនៅក្នុងចំនួនសមាជិកបក្សប្រជាធិបតេយ្យ ដែលជឿថាលោក បៃដិន មិនគួរឈរឈ្មោះជាប្រធានាធិបតីទៀតទេ ដោយទទួលបាន ៤៦ ភាគរយពីចំនួន ៣៦ ភាគរយកាលពីខែកុម្ភៈ។

ប៉ុន្តែបណ្ដាមេដឹកនាំបក្សប្រជាធិបតេយ្យបានច្រានចោលលើកង្វល់ទាំងនោះ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហាឃីម ជេសហ្វ្រីស៍ (Hakeem Jeffries) ដែលអាចក្លាយជាប្រធានសភានៅឆ្នាំក្រោយ ប្រសិនបើបក្សលោកអាចគ្រប់គ្រងសភាក្នុងខែវិច្ឆិកា បានទទួលស្គាល់ថាលោក បៃដិន បានទទួលរងនូវជំហានថយក្រោយតិចតួច ប៉ុន្តែនោះគឺជា «ការដកថយសម្រាប់វាយលុក» ប៉ុណ្ណោះ៕