យោងតាមសេចក្តីរាយការណ៍ក្តៅៗពីសារព័ត៌មានអាមេរិក RT នាពេលនេះបានឱ្យដឹងថា សមាជិកសភាអ៊ីតាលីម្នាក់ដែលនិយាយជាសេរីនៅក្នុងសភាបានធ្វើការចោទប្រកាន់លោក Bill Gate ពីបទសមគំនិជា“ ឧក្រិដ្ឋជនវ៉ាក់សុំាង” និងជាឧបករណ៍ពិភពលោក។
កន្លងមកយើងដឹងហើយថា លោក Bill Gate បានខិតខំប្រឹងប្រែងប្រឆាំងវីរុសកូរ៉ូណាដែលមូលហេតុដែលអាចកើតមាននៅពីក្រោយការជ្រាតជ្រែករបស់ពួកមហាសេដ្ឋី។ នៅក្នុងសេក្តីតវ៉ាមួយកាលពីសប្តាហ៍មុន សមាជិកសភាអ៊ីតាលី Rome Sara Cunial បានថ្លែងសុន្ទរកថានៅក្នុងសភាដែលបានអំពាវនាវដល់សមាជិកសភាទាំងអស់ប្រឆាំងនឹងផែនការនៃការចាក់វ៉ាក់សុំាងប្រឆាំងនឹង Covid-19ព្រោះផែនការនេះជំរុញដោយឥស្សរជនពុករលួយ។ លោកស្រីបានចង្អុលលោក Bill Gateជាពិរុទ្ធជននៅពីក្រោយការចាក់វ៉ាក់សុំាងប្រសិនបើមិនមែនរាតត្បាតទេ។
ផងដែរ លោកស្រី Cunial បានថ្លែងសុន្ទរកថា “អស់រយៈពេលជាច្រើនទសវត្សដែល លោក Gate បានអនុវត្តលើគោលនយោបាយ Depopulation Policy និងផែនការត្រួតត្រាផ្តាច់ការលើនយោបាយពិភពលោក ក្នុងគោលបំណងដើម្បីទទួលបានអាទិភាពលើកសិកម្ម បច្ចេកវិទ្យា និងថាមពល” ។
ក្នុងនាមជាសកម្មជនប្រឆាំងនឹងការសាកល្បងវ៉ាក់សុំាង (Anti-vax activist) របស់លោក Gate លោក Cunial បានចាត់ទុកលោក Gateជាមនុស្សអាក្រក់ដោយសារតែយុទ្ធនាការចាក់វ៉ាក់សុំាងរបស់មូលនិធិគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍតិចតួច ហើយក្នុងនោះមានស្ត្រីរាប់លាននាក់នៅទ្វីបអាហ្រ្វិកនិងក្មេងរាប់រយរាប់ពាន់នាក់នៅក្នុងប្រទេសឥណ្ឌារងការចោទប្រកាន់យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន GMOs និងបច្ចេកវិទ្យា 5G ទៅនឹងការរួមគំនិតឃុបឃិតគ្នាយ៉ាងក្រៃលែងនៃ“ ទង្វើបាបរបស់គាត់” គឺ “ ទាសភាពនិងការព្យាបាលដោយមិនស្ម័គ្រចិត្ត រួមនឹងការរំលោភលើអធិបតេយ្យភាព និងឆន្ទៈសេរី។
អ្នកនយោបាយអ៊ីតាលីរូបនេះក៏បានរិះគន់យ៉ាងខ្លាំងចំពោះវិធានការចាក់សោរប្រឆាំងមេរោគឆ្លងដែលថាប្រទេសរបស់លោកស្រីស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលត្រូវបានអនុវត្តការសាកល្បងវ៉ាក់សាំង។ យោងតាម Cunial បាននិយាយទៀតថា "ភាពឯកោនេះបម្រើរបៀបវារៈពិភពលោកផងដែរខណៈពេលដែលជនជាតិអ៊ីតាលីត្រូវបានទទួលរងនូវការស៊ើបអង្កេតបរិសុទ្ធនៃវិទ្យាសាស្រ្តមិនពិត"៕