ក្រុមហ៊ុនជួញដូររូបិយប័ណ្ណអេឡិចត្រូនិកធំបំផុតលើលោក Binance បានបង្ហាញពីប្រតិបត្តិការនៃការជួញដូរបស់អតិថិជន សរុបប្រមាណ ៩០ពាន់លានដុល្លារជារៀងរាល់ខែ នៅក្នុងទីផ្សារប្រទេសចិន ដែលបានហាមឃាត់តាំងពីឆ្នាំ ២០២១។យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រតិបត្តិការនេះផងដែរ បានធ្វើឲ្យ Binance ក្លាយជាទីផ្សារជួញដូរគ្រីបតូធំបំផុតនៅចិន និងក្ដោបក្ដាប់ប្រតិបត្តិការជួញដូររបស់ Binance ទូទាំងសកលលោកប្រហែល ២០%។
គួររំលឹកដែរថា ដំបូងឡើយ Binance មានទីតាំងនៅប្រទេសចិន ប៉ុន្តែពួកគេបានរើទីស្នាក់ការកណ្ដាលចេញពីមហាអំណាចអាស៊ី កាលពីឆ្នាំ ២០១៧ ដោយសារមានការបង្ក្រាបពីរដ្ឋាភិបាល។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ Binance ហាក់ជួបបញ្ហាជាច្រើន ពោលទើបនឹងទទួលបានការប្ដឹងផ្ដល់ពីនិយតករអាមេរិក ខណៈទីផ្សារគ្រីបតូបច្ចុប្បន្នក៏មិនសូវមានផលវិជ្ជមានដូចពេលមុនប៉ុន្មានឡើយ៕