Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកធ្លាក់ថ្លៃមកនៅក្រោម៦ម៉ឺនដុល្លារអាម៉េរិក

Media LNN | Jun 27, 2024
Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកធ្លាក់ថ្លៃមកនៅក្រោម៦ម៉ឺនដុល្លារអាម៉េរិក
Clinic narith

សារព័ត៌មាន CNBC បានចុះផ្សាយថា Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកបានបន្តធ្លាក់ថ្លៃនៅថ្ងៃអង្គារ ទី២៥ ខែមិថុនា នេះមកនៅក្រោម៦ម៉ឺនដុល្លារអាម៉េរិកក្នុង១កាក់ជាលើកដំបូងចាប់តាំងពីថ្ងៃទី៣ ខែឧសភា មក។

យោងតាមទិន្នន័យរបស់គេហទំព័រតាមដានស្ថានភាពទីផ្សាររូបិយប័ណ្ណឌីជីថល CoinMarketCap មូលធនទីផ្សាររូបិយប័ណ្ណឌីជីថរបស់ពិភពលោកនៅពេនេះមានទំហំ២,៤ទ្រីលានដុល្លារអាម៉េរិក ក្នុងនោះមូលធនទីផ្សាររបស់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកមានទំហំរហូតដល់ទៅជាង១,២ទ្រីលានដុល្លារអាម៉េរិក៕ យោងតាម Coin Metrics ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យហិរញ្ញវត្ថុ និងទស្សនវិស័យសម្រាប់ទីផ្សាររូបិយប័ណ្ណឌីជីថលឱ្យដឹងថា តម្លៃរបស់ Bitcoin បានធ្លាក់ចុះ៧% មកនៅត្រឹមជាង៥៩.៥០០ដុល្លារអាម៉េរិក ក្នុង១កាក់។ នៅមុននេះវាបានធ្លាក់ថ្លៃមកនៅត្រឹម៥៩.០២២ដុល្លារអាម៉េរិកក្នុង១កាក់ ដោយធ្លាក់ថ្លៃប្រមាណ១៩% បើធៀបនឹងខែមីនា៕