ភ្នំពេញ៖ ខុសប្លែកពីសិក្ខាសាលាមុនៗ កម្មវិធីសិក្ខាសាលា Biz & Digital លើកទី 3 ដែលបានប្រារព្ធឡើងនាថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2022 នៅក្នុងទីតាំងក្រុមហ៊ុន Prudential Cambodia ក្រោមប្រធានបទ “Business Leadership Styles in Digitalization” ដែលត្រូវបានបកស្រាយដោយ លោកស្រី Tep Sokunvannary ប្រធានផ្នែកច្បាប់នៃក្រុមហ៊ុនព្រូដិនស្យលកម្ពុជា និងលោក Yorn Sophearith ជានាយកប្រតិបត្តិនៃ BizKhmer Digital Media បានផ្ដល់នូវគន្លឹះល្អៗជាច្រើន សម្រាប់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីភាពជាអ្នកដឹកនាំ នៅក្នុងវិស័យបច្ចេកវិទ្យា។
បន្ថែមពីលើ ការធ្វើបទបង្ហាញអំពីរបៀបដឹកនាំធំៗ ខុសៗគ្នានៅក្នុងក្រុមហ៊ុន ឬ អង្គភាពនីមួយៗ
វាគ្មិនទាំងពីរ ក៏បានបណ្ដុះគំនិតនៃការធ្វើអាជីវកម្ម ព្រមទាំងចែករំលែកនូវវិធីសាស្ត្រដើម្បី
ក្លាយខ្លួនជាអ្នកដឹកនាំល្អ (អមជាមួយនូវបទពិសោធន៏ផ្ទាល់ខ្លួន) ដែលសិស្សនិស្សិត និង អ្នកគ្រប់គ្រងទាំងអស់ អាចយកធ្វើជាគំរូអនុវត្តនៅក្នុងកន្លែងការងាររបស់ខ្លួន។ ទន្ទឹមហ្នឹងនេះ នៅក្នុងកម្មវិធីក៏មានវគ្គសួរសំណួរពីសំណាក់អ្នកចូលរួមទៅកាន់វាគ្មិនដែលនេះកាន់តែញាំងឲ្យ អ្នកចូលរួមទាំងអស់រឹតតែមានភាពសកម្ម និងមានឱកាសកសាងបណ្ដាញទំនាក់ទំនងថ្មីៗផងដែរ។
កម្មវិធី Biz & Digital លើកទី 3 ប្រារព្ធឡើងដោយទទួលបានការគាំទ្រ និងឧបត្ថម្ភដោយក្រុមហ៊ុន CheckinMe, Huawei Technologies Cambodia, WOW NOW, NOKOR SHOP, Alynana, Prudential Cambodia។