កម្មវិធីសិក្ខាសាលា Biz & Digital លើកទី 5 ដែលបានប្រារព្ធឡើងនាថ្ងៃទី 01 ខែតុលា ឆ្នាំ២០២២ នៅប្រារព្ធឡើងនៅព្រូដិនស្យលកម្ពុជាដែលមានការចូលរួមជាច្រើនពីក្រុមសិស្សនិស្សិត និង បណ្ដាអ្នកគ្រប់គ្រងបុគ្គលិក ក្រុមហ៊ុន និង និយោជិកផងដែរ ក្រោមប្រធានបទ “Draw Your Dream” ដែលត្រូវបានបកស្រាយដោយ លោក. Cham Bunthet ជាDirector Pru Life Academy នៃក្រុមហ៊ុនPrudential កម្ពុជានិង Mr. Hy Chantholជា Deputy Head of Agency Management នៃក្រុមហ៊ុនP Prudential Cambodia. បានផ្ដល់នូវគន្លឹះល្អៗជាច្រើនសម្រាប់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់អំពី ការចាប់យកក្ដីស្រម៉ៃរបស់ខ្លួន ការរើសយកការងារដែលល្អ ក្រុមហ៊ុនល្អមានសម្មភាពខ្ពស់ និងជោគជ័យផងដែរ។
ទន្ទឹមហ្នឹងនេះនៅក្នុងកម្មវិធីក៏មានវគ្គសួរសំណួរពីសំណាក់អ្នកចូលរួមទៅកាន់វាគ្មិននិង មានការចូលរួមលេងហ្គេមដើម្បីឈ្នះរង្វាន់ផងដែរ ដែលនេះកាន់តែញាំងឲ្យ អ្នកចូលរួមទាំងអស់រឹតតែមានភាពសកម្ម និងមានឱកាសកសាងបណ្ដាញទំនាក់ទំនងថ្មីៗផងដែរ។កម្មវិធី Biz & Digital លើកទី ៥ ប្រារព្ធឡើងនិងរៀបចំដោយក្រុមហ៊ុន CheckinMe ទទួលបានការឧត្ថម្ភធំដោយក្រុមហ៊ុន Prudential Cambodia គាំទ្រដោយ E-Business Cambodia Association និង CADT. ឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយពី BIZKHMER MEDIA, ALYNANA MEDIA និង RULER ព្រមទាំងអ្នកចូលរួមឧបត្ថម្ភទីតាំងពី Prudential Cambodia៕