Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន Boeing យល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit Aero ក្នុងតម្លៃជាង៤ពាន់លានដុល្លារ

Media LNN | Jul 03, 2024
ក្រុមហ៊ុន Boeing យល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit Aero ក្នុងតម្លៃជាង៤ពាន់លានដុល្លារ
Clinic narith

ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing កាលពីថ្ងៃអាទិត្យ បានយល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit AeroSystems ក្នុងតម្លៃជាង៤ពាន់លានដុល្លារ ដើម្បីបញ្ចប់ការចរចាគ្នាជាច្រើនខែមកហើយលើកិច្ចព្រមព្រៀងមួយដែលក្រុមហ៊ុនផលិតយន្តហោះអាម៉េរិកសង្ឃឹមថា នឹងជួយបន្ថយវិបត្តិសុវត្ថិភាពរបស់ខ្លួន ដែលកំពុងតែកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រភពពីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន Boeing នឹងចំណាយប្រាក់ជាង៣៧ដុល្លារក្នុងមួយហ៊ុនសម្រាប់ក្រុមហ៊ុន Spirit Aero ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ ក្រោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Spirit បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ដោយបានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន។

ប្រភពមួយក្នុងចំណោមប្រភពទាំងពីរនេះបាននិយាយថា ក្រុមហ៊ុនផលិតយន្តហោះរបស់អាម៉េរិក បានយល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit ក្នុងតម្លៃប្រហែល៤,៧ពាន់លានដុល្លារអាម៉េរិក។

កិច្ចព្រមព្រៀងដែលទំនងជានឹងត្រូវប្រកាសជាផ្លូវការនៅព្រឹកថ្ងៃចន្ទ តាមពេលវេលានៅសហរដ្ឋអាម៉េរិកបានបង្ហាញពីការបែកបាក់របស់ក្រុមហ៊ុន Spirit យ៉ាងខ្លាំង ខណៈដែលទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅរដ្ឋកាន់សាស់ សហរដ្ឋអាម៉េរិកមួយនេះនឹងត្រូវធ្លាក់ទៅលើដៃរបស់ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus៕