Alynana Media Cambodia
Icon Collap
clinic narit

BREAKING NEWS: សហរដ្ឋអាមេរិករៀបចំធ្វើតេស្ត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី លើមនុស្សចំនួន៤៥នាក់នៅថ្ងៃច័ន្ទនេះ

Admin Alynana | Mar 16, 2020
BREAKING NEWS: សហរដ្ឋអាមេរិករៀបចំធ្វើតេស្ត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី លើមនុស្សចំនួន៤៥នាក់នៅថ្ងៃច័ន្ទនេះ
Clinic narith

(វ៉ាស៊ីនតោន)៖ ការធ្វើតេស្ដផ្នែកសិក្សាស្រាវជ្រាវមួយលើវ៉ាក់សាំង ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយក្រុមអ្នកចូលរួមការពិសោធន៍ម្នាក់ៗ នឹងទទួលការចាក់វ៉ាក់សាំងផ្សេងៗពីគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ការធ្វើតេស្ដនេះទទួលបានការគាំទ្រ ពីវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក (NIH)។ ប៉ុន្តែការធ្វើតេស្ដវ៉ាក់សាំង មិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។ មន្ត្រីដដែលបន្ថែមថា ការធ្វើតេស្ដពិសោធន៍លើវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវសុខាភិបាលរដ្ឋវ៉ាស៊ីនតោន ខាយសឺ (Kaiser Permanente Washington Health Research Institute) ក្នុងទីក្រុងសៀតថល (Seattle) ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ជាយុវជនមានសុខភាពល្អចំនួន ៤៥នាក់។

ក្រុមអ្នកស្ម័គ្រចិត្តទាំង ៤៥នាក់ នឹងទទួលការចាក់វ៉ាក់សាំងផ្សេងៗពីគ្នា ដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នាដោយវិទ្យាស្ថាន NIH និង ក្រុមហ៊ុន ម៉ូឌែណា (Moderna) ហើយអ្នកចូលរួមទាំងនេះទៀតសោត នឹងមិនប្រឈមមុខនឹងការឆ្លងវីរុសនោះទេ ខណៈពួកគេមិនមានផ្ទុក COVID-19។ ការធ្វើតេស្ដលើវ៉ាក់សាំងនេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបើកផ្លូវឆ្ពោះទៅការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បើការធ្វើពិសោធន៍ខាងលើទទួលបានលទ្ធផលល្អ។

គួរជម្រាបថា កញ្ចប់ថវិកា ៨.៣ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភាអាមេរិក នៅដើមខែមីនានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងនោះ ក៏មានកញ្ចប់ថវិកា ៣ពាន់លានដុល្លារ សម្រាប់ការស្រាវជ្រាវវ៉ាក់សុំាងផងដែរ។ បើតាមមជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៣,៤៨២ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ៦៥នាក់បានស្លាប់៕