Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម កំពុងចរចាជាសម្ងាត់ជាមួយសហរដ្ឋអាម៉េរិក ដើម្បីទិញយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ស៊េរីចុងក្រោយប្រភេទ C-130

Media LNN | Jul 26, 2024
វៀតណាម កំពុងចរចាជាសម្ងាត់ជាមួយសហរដ្ឋអាម៉េរិក ដើម្បីទិញយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ស៊េរីចុងក្រោយប្រភេទ C-130
Clinic narith

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា កំពុងចរចាជាសម្ងាត់ជាមួយសហរដ្ឋអាម៉េរិក ដែលជាអតីតបច្ចាមិត្តនឹងគ្នាដើម្បីទិញយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ស៊េរីចុងក្រោយប្រភេទ C-130។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា វៀតណាមកំពុងចរចាជាសម្ងាត់ជាមួយសហរដ្ឋអាម៉េរិក ដើម្បីទិញយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ស៊េរីចុងក្រោយប្រភេទ C-130 ហើយអាចនឹងឈានដល់កិច្ចព្រមព្រៀងទិញលក់យន្តហោះដឹកជញ្ជូនយោធានេះនៅក្នុងឆ្នាំ២០២៤ នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា ប្រសិនបើការចរចានេះទទួលបានជោគជ័យ វានឹងក្លាយជាកិច្ចព្រមព្រៀងទិញសព្វាវុធយោធាធំបំផុតរបស់វៀតណាម ចាប់តាំងពីប្រទេសនេះបានប្រកាសកាលពីចុងឆ្នាំ២០២២ ថា ខ្លួនមានផែនការធ្វើពិពិធកម្មការផ្គត់ផ្គង់ផ្នែកយោធារបស់ខ្លួន ដែលធ្លាប់តែពឹងផ្អែកលើសព្វាវុធរុស្ស៊ីជាយូរមកហើយ។

យន្តហោះដឹកជញ្ជូនយោធាធុន C-130 មានសមត្ថភាពផ្ទុកកងទាហាន បរិក្ខារយោធា និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត ហើយវានឹងបង្កើនសមត្ថភាពការពារជាតិរបស់វៀតណាម ស្របពេលកំពុងមានភាពតានតឹងជុំវិញព្រំដែនសមុទ្រចិនខាងត្បូង ជាមួយមហាយក្សចិន និងប្រទេសដទៃទៀតនៅក្នុងតំបន់។

ប្រភពដដែលបានបន្ថែមទៀតថា សហរដ្ឋអាម៉េរិកអាចផ្តល់ជំនួយហិរញ្ញវត្ថុរាប់សែនដុល្លារ ដល់ក្រុងហាណូយ ជាផ្នែកមួយនៃការលក់សព្វាវុធនេះសម្រាប់ការថែទាំ និងថ្លៃចំណាយផ្សេងៗទៀត។ យន្តហោះដឹកជញ្ជូនយោធាដែលវៀតណាម កំពុងចរចាទិញពីសហរដ្ឋអាម៉េរិកនេះ គឺជាស៊េរីចុងក្រោយដែលគេស្គាល់ថា C-130។ ទោះជាយ៉ាងណា ប្រភពនេះមិនបានទម្លាយឱ្យដឹងពីទំហំនៃកិច្ចព្រមព្រៀងទិញលក់សព្វាវុធនេះនោះទេ៕