Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកសិកម្ម គាំទ្រការអភិវឌ្ឍនិងប្រើប្រាស់ប្រព័ន្ធ CamDx និង CamdigiKey

Media LNN | Aug 02, 2024
ក្រសួងកសិកម្ម គាំទ្រការអភិវឌ្ឍនិងប្រើប្រាស់ប្រព័ន្ធ CamDx និង CamdigiKey
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការកែលម្អបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online ក្នុងគោលបំណងដើម្បីជំរុញបរិវត្តកម្មឌីជីថល នៃសេវាសាធារណៈរបស់ក្រសួងកសិកម្ម ឱ្យកាន់តែល្អ និងងាយស្រួលប្រើ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ សីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការសម្រួលរបៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល អាចប្រើបានគ្រប់គ្នា និងរហ័សទាន់ពេលវេលាជូនដល់សាធារណជន។ 

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រើប្រាស់ប្រព័ន្ធ CamdigiKey ជាមួយថ្នាល CamDx នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយប្រើប្រាស់ទិន្នន័យមានស្រាប់ដោយឆ្លាតវៃ នឹងធ្វើឱ្យការផ្តល់សេវាតាមប្រព័ន្ធ Online កាន់តែងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្ម គាំទ្រទាំងស្រុងនូវការអភិវឌ្ឍ និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធទាំងពីរខាងលើនេះ៕