Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងចេញបញ្ជាក់ករណីធ្វើប័ណ្ណបើកបរម៉ូតូទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០cc ឡើងទៅ

Media LNN | Aug 29, 2023
ក្រសួងចេញបញ្ជាក់ករណីធ្វើប័ណ្ណបើកបរម៉ូតូទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០cc ឡើងទៅ
Clinic narith

(ភ្នំពេញ)៖ នៅមុននេះបន្តិចយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានចេញបញ្ជាក់ពាក់ព័ន្ធនឹងករណី “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០cc ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ននិងអនាគត” ដោយសារតែការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមអភិបាលសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឱ្យមានមតិសាធារណៈមានការយល់ច្រឡំ និងសម្តែងទស្សនៈផ្សេង។ ហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការបញ្ជាក់យ៉ាងដូច្នេះថា៖
371986600 675481664611449 3980537440041108506 N

១.ការសិក្សាខាងលើនេះ គឺអនុវត្តន៍សម្រាប់ពេលអនាគត ពោលគឺប្រសិនបើការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានការកើនឡើងនោះ ក្រសួងមហាផ្ទៃនឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចទៅលើការធ្វើប័ណ្ណបើកបរនេះ។ ហើយចំពោះករណីនេះក៏ពុំមែនជាលក្ខខណ្ឌដាច់ខាត ដែលតម្រូវឱ្យម៉ូតូមានកម្លាំងចាប់ពី ៦០cc ឡើងគឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរទាំងអស់នោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននីមួយៗតាមប្រភេទ ក,ខ ជាដើម។

២.ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗថា ដោយសារមានការព្រួយបារម្ភ មិនទាន់ដាច់ឆ្នាំ ២០២៣ ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ១,១០០នាក់ហើយ ចុះទម្រាំដាច់ឆ្នាំ ២០២៣ នេះអាចនឹងមានការកើនឡើងច្រើនជាងនេះក៏ថាបានបើពុំមានវិធានការគត់មត់។ក្នុងន័យនេះ ឯកឧត្តមអភិបាលសន្តិបណ្ឌិត មានទស្សនវិស័យ “កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងកម្រិតមួយទាបបំផុតនាថ្ងៃអនាគត”។ ដោយក្នុងទិសដៅនេះ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយតួអង្គពាក់ព័ន្ធ បង្កើនការបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយពីច្បាប់ចរាចរណ៍នេះ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ម្តងហើយម្តងទៀតថា អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត គឺជាផែនការសម្រាប់ពេលអនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះតទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួលស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ។ ពោលគឺពុំទាន់មានការកំណត់ជាក់លាក់ក្នុងការអនុវត្តឡើយ៕
370494784 845165850332306 4941797638235973405 N372035826 845165860332305 4459559003004141086 N